VOV WorldVOV World
នាំទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់ឡើងកំពស់ថ្មី
24/04/2017 16:32
(VOVworld) - តាមសេចក្ដីអញ្ជើញរបស់ឧបនាយក រដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសនូវែលហ្សេឡង់ លោក Murray McCully បានមកបំពេញទស្សនកិច្ច ជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៥ មេសា។
នាំទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់ឡើងកំពស់ថ្មី
ទិដ្ឋភាពនៃជំនួបចរចារនេះ (រូបថត៖TTXVN) (VOVworld) - តាមសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការ បរទេសវៀតណាមលោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសនូវែលហ្សេឡង់លោក Murray McCully បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ មេសា។នារសៀលថ្ងៃទី២៤ មេសា នៅរដ្ឋធានីហាណូយ រដ្ឋមន្រ្តីការបរ ទេសទាំងពីររូបបានដំណើរការចរចារ។ ភាគីទាំងពីរបានអះអាងជាថ្មីម្ដងទៀតនូវសារសំខាន់នៃទំនាក់ទំនងវៀត ណាម-នូវែលហ្សេឡង់ ហើយសំដែងគោលបំណងបន្តអភិវឌ្ឍន៍ឡើងកំពស់ថ្មី ធ្វើឲ្យ ស៊ីជំរៅថែមទៀតទំនាក់ទំនងដៃគូលើគ្រប់វិស័យ ឆ្ពោះទៅដៃគូយុទ្ធសាស្ត្រ។ភាគីទាំង ពីរអះអាងនូវការប្ដេជ្ញាចិត្តបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងកំរិត១ពាន់៧រយ លានដុល្លាអាមេរិកនាឆ្នាំ២០២០។ រដ្ឋមន្ត្រីទាំងពីររូបបានអះអាងលើការបន្តបង្កើនថែមទៀតកិច្ចសហប្រតិបត្តិ ការប្រកបដោយប្រសិទ្ធភាពនៅវេទិកានានាក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិកក៏ដូចជានៅ អ.ស.បផងដែរ។ភាគីទាំងពីរក៏បានអះអាងនូវសារសំខាន់នៃការដោះស្រាយជំលោះ អន្តរជាតិ ក្នុងនោះមានជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឲ្យបានសមស្រប់ ជាមួយនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អនុវត្តយ៉ាងពេញលេញនូវសេចក្ដីថ្លែងការណ៍ស្ដីអំពីការប្រតិបត្តិរបស់ភាគី នានានៅសមុទ្រខាងកើត (DOC) ហើយឆ្ពោះទៅសំរេចក្រមប្រតិបត្តិនៅសមុទ្រ ខាងកើត (COC) យ៉ាងឆាប់ៗ៕