VOV WorldVOV World
នាវាចំបាំងរបស់អាមេរិកឈានចូលប្រជុំកោះ Hoang Sa ដែលចិនទន្ទ្រាន កាន់កាប់ដោយខុសច្បាប់លើសមុទ្រខាងកើត
31/01/2016 09:19
(VOVworld) – នាថ្ងៃទី ៣០ មករា វិមានបញ្ចកោណបាន ទទួលស្គាល់ថា៖ នាវាចំបាំង USS Curtis Wilbur របស់ អាមេរិកបានឈានចូលតំបន់ ១២ មាយល៍​ជុំវិញកោះ Tri Ton ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម ដែលចិនកំពុង ទន្ទ្រានកាន់កាប់ដោយខុសច្បាប់។​
នាវាចំបាំងរបស់អាមេរិកឈានចូលប្រជុំកោះ Hoang Sa ដែលចិនទន្ទ្រាន កាន់កាប់ដោយខុសច្បាប់លើសមុទ្រខាងកើត (Image: VNA) (VOVworld) – នាថ្ងៃទី ៣០ មករា វិមានបញ្ចកោណបានទទួលស្គាល់ថា៖ នាវាចំបាំង USS Curtis Wilbur របស់អាមេរិកបានឈានចូលតំបន់ ១២ មាយ ល៍​ជុំវិញកោះ Tri Ton ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាមដែលចិន កំពុង ទន្ទ្រានកាន់កាប់ដោយខុសច្បាប់។​ អ្នកនាំពាក្យក្រសួងការពារជាតិ អាមេរិក លោក  Mark Right បានលើកច្បាស់ថា៖ ក្រសួងការពារជាតិអាមេរិក បានអនុវត្តសិទ្ធិនាវាចរណ៍សេរីភាពនៅសមុទ្រខាងកើត នាថ្ងៃទី​៣០ មករា ក្នុងតំបន់ជុំវិញកោះ Tri Ton ចំណុះប្រជុំកោះ Hoang Sa។​ រដ្ឋអំណាចរបស់ ប្រធានាធិបតីអាមេរិក លោក Barack Obama បានអះអាងជាច្រើនលើកជា ច្រើនសារនឹងអនុវត្តសិទ្ធិនាវាចរណ៍សេរីនៅសមុទ្រអន្តរជាតិណាមួយដែល ច្បាប់អន្តរជាតិអនុញត្តិក្នុងនោះមានសមុទ្រខាងកើត។​ រីឯខ្លួនវិញ អ្នកនាំ ពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានអះអាងជាច្រើន លើកជាច្រើនសារថា៖ វៀតណាមមានមូលដ្ឋានគត្តិយុត្តិនិងប្រវត្តិសាស្ត្រដ៏ គ្រាប់គ្រាន់អះអាងនូវអធិបតេយ្យភាពមិនអាចប្រជេកបានឡើយរបស់ខ្លួន ចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ លោកក៏បានលើកច្បាស់ថែម ទៀតថា៖ បណ្ដាប្រទេសនៅក្នុងនិងក្រៅតំបន់សុទ្ធតែមានការទទួលខុស ត្រូវរួមចំណែកក្នុងការរក្សានិងបង្កើនសន្តិភាពស្ថរិភាពសន្តិសុខនិងសុវត្ថិ ភាពនាវាចរណ៍អាកាសចរណ៍ក្នុងតំបន់នេះដោយឈរលើមូលដ្ឋានការ ប្រតិបត្តិតាមច្បាប់ អន្តរជាតិ៕​

More