VOV WorldVOV World
នាយករដ្ឋមន្រ្តី Nguyen Tan Dung ទទួលជួបជាមួយរដ្ឋមន្តី្រការបរទេសBrazil
07/07/2012 08:26
(VOVworld)-នាថ្ងៃទី៦កក្កដា នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម Nguyen Tan Dung បានទទួល ជួបជាមួយរដ្ឋមន្រ្តីការបរទេស​Brazil Antonio de Aguiar Patriota មកសម្តែងការគួរសមក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការ នៅវៀតណាម។ រដ្ឋមន្ត្រី Antonio de Aguiar
នាយករដ្ឋមន្រ្តី Nguyen Tan Dung ទទួលជួបជាមួយរដ្ឋមន្តី្រការបរទេសBrazil
នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបជាមួយរដ្ឋមន្រ្តីការ បរទេស Braxil Antonio de Aguiar Patriota (រូបថតៈ Internet) (VOVworld)-នាថ្ងៃទី៦កក្កដា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dungបានទទួលជួបជាមួយរដ្ឋមន្រ្តីការបរទេស​Brazil Antonio de Aguiar Patriota មកសម្តែងការគួរសមក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ រដ្ឋ មន្ត្រី Antonio de Aguiar Patriota បានពាំនាំសារផ្ទាល់របស់ប្រធានាធិបតី Brazil Dilma Vana Rousseff ជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមដែលអះអាង ថាប្រធានាធិបតី Dilma Vana Rousseff បានយកចិត្តទុកដាក់​វៀតណាមជាសមា ជិកដើរតូនាទីសំខាន់ក្នុងអាស៊ាន និងមានគោលបំណង រួមជាមួយវៀតណាម ជម្រុញទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការតាមក្របខ័ណ្ឌ “ដៃគូរលើគ្រប់ វិស័យ”។ រដ្ឋមន្ត្រី Patriota អះអាងថា នឹងសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធថែម ទៀតជាមួយវៀតណាមនៅបណ្តាវេទិការពហុភាគី និង​សម្តែងនូវការយកចិត្ត ទុកដាក់ដល់ស្ថានភាពតំបន់អាស៊ីអគ្លេយ៌ និងសន្តិភាព ស្ថិរភាព សន្តិសុខនៅ សមុទ្រខាងកើត។         រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី NguyenTan Dung បានអះអាងថា វៀតណាម យកចិត្តទុកដាក់ និងមានគោលបំណងអភិវឌ្ឍន៌ទំនាក់ទំនងនិងសហប្រតិបត្តិ ការជាមួយ Brazil ដើម្បីកិច្ចការអភិវឌ្ឍន៌របស់ប្រទេសនិមួយៗ។ ក៏ក្នុងថ្ងៃដ៏​ ដែល រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Pham Binh Minh បានមានជំនួប សន្ទនាជាមួយរដ្ឋមន្រ្តីការបរទេស Brazil Patriota  ផងដែរ៕