![]() |
ថ្លែងមតិនៅក្នុងមហាសន្និបាតជាប្រចាំឆ្នាំនៃគណបក្សអភិរក្សកាន់អំណាចនោះ លោកស្រី Theresa May បានអះអាងថា គណបក្សអភិរក្សមិនត្រឹមតែលុបចោលស្ថានភាពវឹកវរប៉ុណ្ណោះទេ ថែមទាំងវែកចេញគោលមាគ៌ាឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរ ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានបន្តថាផែនការចាយវាយថ្មីរបស់រដ្ឋាភិបាលចាប់ពីឆ្នាំ២០១៩ តទៅ នឹងបន្តកាត់បន្ថយបំណុល ប៉ន្តែនឹងបង្កើនសេវាសាធារណៈ។
នៅក្នុងមហាសន្និបាតនៃគណបក្សអភិរក្សលើកនេះ លោកស្រី Theresa Mayក៏បានអំពាវនាវឲ្យបក្ខជនសាមគ្គីគ្នាអំពី Brexit និងគាំទ្រផែនការចាកចេញពី (EU) របស់លោកស្រី ផងដែរ៕








