VOV WorldVOV World
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong
16/06/2019 09:37
(VOVWORLD) - នៅជំនួបនេះ អ្នកបោះឆ្នោតបានសម្ដែងនូវការយកចិត្តទុកដាក់ចំពោះបញ្ហា ជាច្រើនទាក់ទិនដល់គោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនិងទី ក្រុង Hai Phong ការអនុវត្តច្បាប់នានាដែលត្រូវបានអនុម័តនៅសម័យប្រជុំកន្លង ទៅ បញ្ហាសន្តិសុខការពារជាតិ ការងារកែទម្រង់រដ្ឋបាល បដិវត្តន៍បច្ចេកវិទ្យា៤.០ ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន និងបញ្ហាកសាងជីវភាពវប្បធម៌នៅមូលដ្ឋាន ជាដើម។
 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong (រូបថត៖ VGP)   នាព្រឹកថ្ងៃទី១៦ ខែមិថុនា នៅស្រុក An Duong នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc រួមជាមួយគណៈប្រតិភូសមាជិកសភានៃទីក្រុង Hai Phong បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងបន្ទាប់ពីសម័យ ប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៤។         នៅជំនួបនេះ អ្នកបោះឆ្នោតបានសម្ដែងនូវការយកចិត្តទុកដាក់ចំពោះបញ្ហា ជាច្រើនទាក់ទិនដល់គោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនិងទី ក្រុង Hai Phong ការអនុវត្តច្បាប់នានាដែលត្រូវបានអនុម័តនៅសម័យប្រជុំកន្លង ទៅ  បញ្ហាសន្តិសុខការពារជាតិ ការងារកែទម្រង់រដ្ឋបាល បដិវត្តន៍បច្ចេកវិទ្យា៤.០ ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន និងបញ្ហាកសាងជីវភាពវប្បធម៌នៅមូលដ្ឋាន ជាដើម។         តាំងចិត្តជាមួយអ្នកបោះឆ្នោតអំពីការដែលឋានៈរបស់ប្រទេសជាតិត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ជាថ្មីម្ដង ទៀតលើព្រឹត្តិការណ៍ដែលវៀតណាមទើបនឹងបានបោះឆ្នោតជ្រើសតាំងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយសម្លេង គាំទ្រខ្ពស់បំផុត។ ទន្ទឹមនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ ទីក្រុង Hai Phong ក៏ កំពុងបោះជំហានទៅមុខយ៉ាងខ្លាំងក្លាទៀតផង ដែលក្នុងនោះលេចធ្លោបំផុតគឺ ការបង្កើតឡើង រោងចក្រផលិតរថយន្តដោយពាណិជ្ជសញ្ញាវៀតណាម។         ចំពោះបញ្ហាអំពើពុករលួយដែលអ្នកបោះឆ្នោតបានលើកឡើង លោក នាយករដ្ឋមន្រ្តីបានអះអាងថា នឹងផ្ដន្ទាទោសយ៉ាងម៉ឺងម៉ាត់ចំពោះកម្មាភិបាល ដែលរំលោភច្បាប់ទាំងអស់។         “ត្រូវផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់ចំពោះកម្មាភិបាល បក្ខជនដែលមានអំពើពុក រលួយ ហើយប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន។ នាពេលថ្មីៗនេះ មានកម្មា ភិបាលមួយចំនួននៃក្រសួងសំណង់ទៅបំពេញការងារអធិការកិច្ចនៅខេត្ត Vinh Phuc ដែលមានអំពើរំលោភច្បាប់ យើងខ្ញុំបានសំណូមពរអោយត្រូវដោះស្រាយ យ៉ាងម៉ឺងម៉ាត់។ ត្រូវដោះស្រាយអោយបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព ព្រម ទាំងត្រូវមានបច្ចេកវិទ្យាឃ្លាំមើលដើម្បីរាំងស្កាត់អំពើរំលោភអំណាចរបស់កម្មាភិបាល។ នេះគឺជាសំណូមពរមួយក្នុងស្ថានភាពថ្មីនាបច្ចុប្បន្ន”៕

More