នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ ត្រូវធ្វើស្ថាប័នូបនីយកម្មរាល់សេចក្តីសម្រេចរបស់បក្សទាក់ទងនឹងវិស័យវប្បធម៌
24/02/2026 06:54
(VOVWORLD) - នារសៀលថ្ងៃទី ២៣ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញធ្វើទស្សនកិច្ចនិងជួបធ្វើការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្ត នៃមហាសន្និ បាតបក្សលើកទី ១៤ លើវិស័យវប្បធម៌ និងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៨០ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញជួបធ្វើការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ស្តីពីការអនុវត្តសេចក្តីសម្រេច និងការកៀងគរធនធានសម្រាប់ការអភិវឌ្ឍវិស័យនេះ (រូបថត៖ ឡៃហ័រ/VOV) នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោកហ្វាម មិញជីញ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើស្ថាប័នូបនីយកម្មរាល់សេចក្តីសម្រេចចិត្ត របស់បក្សទាក់ទងនឹងវិស័យវប្បធម៌ ដាក់បញ្ចូលសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីកម្មវិធីសកម្មភាពក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៨០ របស់ការិយា ល័យនយោបាយ តាមរយៈយន្តការនិងគោលនយោបាយ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ពិនិត្យឡើងវិញនូវយន្តការ និងគោលនយោបាយនៅក្នុងសេចក្តីសម្រេចចិត្តរបស់បក្សលើកទី ១៤ និងសេចក្តីសម្រេចចិត្តលេខ ៨០ របស់ការិយាល័យនយោបាយ ដោយចងក្រងបញ្ហាកកស្ទះ និងឧបសគ្គក្នុងការអនុវត្តជាក់ស្តែងនៃវិស័យវប្បធម៌ ដើម្បីដាក់បញ្ចូលក្នុងសេចក្តីសម្រេចរបស់រដ្ឋសភា។ ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ ឡៃហ័រ/VOV) ទាក់ទងនឹងការគៀរគរធនធាន លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ក្រសួងត្រូវតែបង្កើតគម្រោង កម្មវិធី និងបង្កើតយន្តការសម្រាប់ការចូលរួមចំណែកពីសាធារណជន; បង្កើនការកៀងគរធនធានរបស់រដ្ឋ ពីប្រជាជន និងអាជីវកម្ម ក្នុងនោះមានការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងទិសដៅនៃ "ការវិនិយោគសាធារណៈ - ការគ្រប់គ្រងឯកជន" សម្រាប់សំណង់កីឡា និងវប្បធម៌៕
TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ/ធ្វើស្ថាប័នូបនីយកម្ម/សេចក្តីសម្រេច/បក្ស/ទាក់ទង/វិស័យវប្បធម៌
Related







