នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ
24/02/2026 11:48
(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ថ្លែងនៅក្នុងជំនួប។ រូបថត៖ Lai Hoa/VOV នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីបានជូនពរដល់អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ អ្នកគ្រប់គ្រផ្នែកសុខាភិបាល វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យនូវពាក្យថា៖ «រក្សាក្រមសីលធម៌វេជ្ជសាស្ត្រ - ជំនាញវេជ្ជសាស្ត្រដ៏ប៉ិនប្រសប់ - លើកកម្ពស់ទ្រឹស្ដីវេជ្ជសាស្ត្រ - យកឈ្នះលើការលំបាក - ទាំងអស់ដើម្បីប្រជាជន» និងបានស្នើរឲ្យ «ផ្នែកសុខាភិបាលកុំបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុត»។ ទិដ្ឋភាពនៃជំនួប។ រូបថត៖ VOV នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអះអាងថា បក្ស និងរដ្ឋចាត់ទុកការការពារ ការថែទាំ និងលើកកម្ពស់សុខភាពរបស់ប្រជាជនជាភារកិច្ចនយោបាយកំពូល ជាអាទិភាពក្នុងយុទ្ធសាស្ត្រនិងគោលនយោបាយអភិវឌ្ឍន៍ទាំងអស់; ជាទំនួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូល សង្គមទាំងមូល និងពលរដ្ឋគ្រប់រូប។ នាយករដ្ឋមន្ត្រីបានស្នើថា៖
TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/សុខាភិបាល/ការថែទាំអ្នកជំងឺ/
Related







