VOV WorldVOV World
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយធនាគារ BTMU ជប៉ុននិងសម្ព័ន្ធក្រុមហ៊ុន Huawei ចិន
16/02/2017 08:32
(VOVworld)-នារសៀលថ្ងៃទី១៥កុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Takashi Oyamada អគ្គនាយកធនាគារ
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Takashi Oyamada អគ្គនាយកធនាគារ The Bank of Tokyo Mitsubishi-UFJ (BTMU) ជប៉ុន (VOVworld)-នារសៀលថ្ងៃទី១៥កុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Takashi  Oyamada អគ្គនាយកធនាគារ The Bank of Tokyo Mitsubishi-UFJ (BTMU) ជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅក្នុងជំនួប នេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាម កំពុងខិតខំប្រឹងប្រែងកែ លំអរបរិយាកាសវិនិយោគសំដៅទាក់ទាញវិនិយោគិនបរ ទេសឲ្យបានច្រើនថែមទៀត  ក្នុងនោះមានវិនិយោគិនជប៉ុនផងដែរ។ លោក​ Nguyen Xuan Phuc បានគូសបញ្ជាក់ថា  អង្គភាពអាជីវកម្មនានារបស់វៀតណាមជានិច្ចកាល មានបំណងសហប្រតិបត្តិការ ជាមួយអង្គភាពអាជីវកម្មរបស់ជប៉ុនដើម្បីរៀន សូត្របទពិសោធន៍អំពីការគ្រប់គ្រង ក៏ដូចជាការផលិតកម្ម។         ក្នុងជំនួបជាមួយលោកស្រី Sun Yafang ប្រធានសម្ព័ន្ធក្រុមហ៊ុន Huawei របស់  ចិន នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា Huawei នឹងជម្រុញ កិច្ចសហប្រតិបត្តិការជាមួយសហគ្រាសនានានៅវៀតណាម។ ហើយរដ្ឋាភិបាល វៀតណាមនឹងបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការទាំងអស់នេះ  នាពេលខាងមុខ។រីឯប្រមុខ Huawei វិញក៏បានសន្យាធានាសុវត្ថិភាពលើបណ្តាញ  អ៊ិនធ្វើណែតសម្រាប់ផលិតផលរបស់ Huawei នៅទីផ្សារវៀតណាមផងដែរ៕

More