VOV WorldVOV World
នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម
03/03/2026 12:00
(VOVWORLD) - នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។
នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ ដឹកនាំសម័យប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់  (រូបថត៖ ឌឿងយ៉ាង/TTXVN) ដូច្នេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងកសិកម្មនិងបរិស្ថាន បង្ហើយរបាយការណ៍រួមសម្រាប់ជំនួបធ្វើការជាមួយគណៈកម្មការអឺរ៉ុប; ប្រគល់ភារកិច្ចឱ្យច្បាស់លាស់ រៀបចំការបណ្តុះបណ្តាល និងឯកភាពលើខ្លឹមសារនៃរបាយការណ៍បកស្រាយ ដោយមានស្មារតីនៃការថែរក្សាកិត្តិយសរបស់ប្រទេស និងធានាការអភិវឌ្ឍប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងការពារប្រទេស ក្រសួងនគរបាល ក្រសួងការបរទេស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ផ្តោតលើការអនុវត្តរាល់ភារកិច្ចប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ការអភិវឌ្ឍវិស័យនេសាទវៀតណាមប្រកបដោយចីរភាព។ ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ ឌឿងយ៉ាង/TTXVN) ដោយមានស្មារតីត្រូវអភិវឌ្ឍន៍មុខរបរនេសាទ វិស័យជលផលរយៈពេលវែង កាត់បន្ថយការនេសាទនៅឯនាយសមុទ្រដែលមានហានិភ័យ និងបង្កើនវារីវប្បកម្ម កែច្នៃអាហារសមុទ្រយ៉ាងស៊ីជម្រៅ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា គោលដៅខ្ពស់បំផុតត្រូវតែធានានូវតម្រូវការពីរយ៉ាងគឺ៖ ដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍វិស័យនេសាទវៀតណាមប្រកបដោយចីរភាព”៕
TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ/ដកកាតលឿង/EC/អភិវឌ្ឍន៍/ចីរភាព/វិស័យជលផល/វៀតណាម