នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមសន្និសីទជាន់ខ្ពស់នៅជប៉ុន
14/12/2013 08:40
Vovworld-នាថ្ងៃទី១៤ធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមសន្និសីទជាន់ខ្ពស់

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (VOV) Vovworld-នាថ្ងៃទី១៤ធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ ទំនងសន្ទនាអាស៊ាន-ជប៉ុននិងសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុនលើកទី៥ដែលបានប្រព្រឹត្តទៅនៅជប៉ុន។ មុននោះនាយប់ថ្ងៃទី១៣ធ្នូនាយករដ្ឋមន្ត្រី Nguyen Tan Dung និងថ្នាក់ដឹកនាំអាស៊ានបានចូលរួមជប់លៀងតែដោយព្រះមហាក្សត្រនិងព្រះមហាក្សត្រីជប៉ុនធ្វើ អធិបតី ចូលរួមពិថីជប់លៀងមាននាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងលោក ជំទាវ។ ក៏ក្នុងថ្ងៃទី១៣ធ្នូនាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធាន សម្ព័ន្ធអន្តរសភាជប៉ុនវៀតណាម ប្រធានក្រុមប្រឹក្សាជំរុញការទូតប្រជាជន (FEC) ប្រធានធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗមួយចំនួនរបស់ជប៉ុនផងដែរ៕
Related
More




