VOV WorldVOV World
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយលោក Kim Yong Nam
07/08/2012 09:34
VOV-នាថ្ងៃទី៧សីហានៅទីស្ដីការរដ្ឋាភិបាលវៀត ណាម នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួប សន្ទនាជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍​ សន្និសីទប្រជាជនកំពូលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Kim Yong Nam ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចការងារ នៅវៀតណាម។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយលោក Kim Yong Nam
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយលោក Kim Yong Nam ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សន្និសីទប្រជាជនកំពូលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ        VOV-នាថ្ងៃទី៧សីហានៅទីស្ដីការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍​សន្និសីទប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Kim Yong Nam ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់ដំណើរទស្សកិច្ច​នៅ​វៀត​ ណាម​របស់ប្រធាន Kim Yong Nam និងអះអាងថា រដ្ឋាភិបាលវៀតណាមនឹង​អនុវត្តប្រកបដោយមានប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងដែលទទួលបាននៅ បណ្ដាការចរចារជួបសន្ទនារវាងប្រធាន Kim Yong Nam ជាមួយថ្នាក់ដឹកនាំវៀត ណាម​ក្នុង​ដំណើរ​ទស្សនកិច្ចលើកនេះ។ អំពីបញ្ហាលើឧបទ្វីបកូរ៉េ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា វៀតណាមមុនក៏ដូចជាក្រោយគាំទ្រឧបទ្វីប កូរ៉េ​មួយសន្តិភាព​ស្ថិរភាពនិងអភិវឌ្ឍន៍ គាំទ្រការសន្ទនាសម្រុះសម្រួលសន្តិភាព ឯកភាព​រវាង​កូរ៉េទាំងពីរភាគ។         រីឯប្រធាន​ Kim Yong Nam បាន​អះអាង​ថា សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េជានិច្ចកាលគោរពនិងចង់ពង្រឹងនិងពង្រីកទំនាក់​ទំនងមិត្តភាព និងសហប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាមដោយឥតឈប់ឈរ។ អំពីបញ្ហា​លើ​សមុទ្រខាងកើត ប្រធាន​ Kim Yong Nam បានអះអាងថា គោល ជំហររបស់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េគឺគាំទ្រការដោះ ស្រាយជំលោះនៅ​សមុទ្រខាងកើតដោយសន្តិវិធីផ្អែកលើមូលដ្ឋានច្បាប់ អន្តរជាតិពិសេសគឺអនុសញ្ញា​ច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ៕