VOV WorldVOV World
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបជាមួយប្រធានគណៈបក្សកុម្មុយនិត្តឆែក- Moravia លោក Vojtech Filip
30/10/2016 08:57
(VOVworld)-នៅក្នុងជំនួបជាមួយប្រធានគណៈបក្សកុម្មុយនិត្តឆែក- Moravia លោក Vojtech Filip នារសៀកលថ្ងៃទី២៩តុលា នាយករដ្ឋមន្ត្រី
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានគណៈបក្សកុម្មុយនិត្តឆែក- Moravia លោក Vojtech Filip (VOVworld)-នៅក្នុងជំនួបជាមួយប្រធានគណៈបក្សកុម្មុយនិត្តឆែក- Moravia លោក Vojtech Filip នារសៀកលថ្ងៃទី២៩តុលា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម  លោក Nguyen Xuan Phuc បានស្វាគមន៍លោក Vojtech Filip ដែលបានមកវៀត ណាមពិភាគ្សាលើ​ បញ្ហាសំខាន់ៗជាមួយបក្សកុម្មុយនិស្តវៀតណាម។ លោក Nguyen Xuan Phuc មាន បំណងថា គណៈបក្សកុម្មុយនិត្តឆែក- Moravia រដ្ឋសភា និងរដ្ឋាភិបាលឆែក បន្តផ្តោតការយក​ចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមដែលកំពុងរស់ នៅនិងបំពេញការងារនៅឆែក ព្រមទាំងពង្រីកតួនាទីជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិ ការនិងមិត្តភាពរវាងប្រជា ជននៃប្រទេសទាំងពីរ។         រីឯខ្លួនវិញ ប្រធានគណៈបក្សកុម្មុយនិត្តឆែក- Moravia លោក Vojtech Filip ឲ្យ ដឹងថា ក្នុងដំណើរទស្សនកិច្ចវៀតណាមលើកនេះ មានអង្គភាពអាជីវកម្មមួយចំនួន របស់ឆែក មកស្វែងរកឱកាសសហប្រតិបត្តិការជាមួយក្រុមហ៊ុន តំបន់នានានៅវៀត ណាម។ ឈរ លើមូលដ្ឋាននៃទំនាក់ទំនងប្រពៃណីរវាងបក្សទាំងពីរ ប្រជាជននៃ ប្រទេសទាំងពីរ លោក Vojtech Filip បានស្នើឲ្យភាគីទាំងពីរបន្តជម្រុញការជួបប្រា ស្រ័យប្រជាជន តាម នោះ បង្កើនការយល់ដឹងទៅវិញទៅមករវាងប្រទេសជាតិទាំង ពីរ៕

More