VOV WorldVOV World
នាយករដ្ឋមន្ត្រីជាបណ្តោះអាសន្នថៃបង្ហាញផែនការស្តីអំពីបង្កើតក្រុមប្រឹក្សាជាតិទទួលបន្ទុកកំណែទម្រង់
26/12/2013 08:51
(VOVworld) – នាថ្ងៃទី ២៥ ធ្នូ នាយករដ្ឋមន្ត្រីជាបណ្តោះ អាសន្នថៃ លោកស្រី Yingluck Shinawatra បានបង្ហាញ ផែនការស្តីអំពីបង្កើតក្រុមប្រឹក្សាជាតិទទួលបន្ទុកកំណែ ទម្រង់ដើម្បីស្វែងរកដំណោះស្រាយសំរាប់វិបត្តិនយោបាយនៅ ប្រទេសនេះ។
នាយករដ្ឋមន្ត្រីជាបណ្តោះអាសន្នថៃបង្ហាញផែនការស្តីអំពីបង្កើតក្រុមប្រឹក្សាជាតិទទួលបន្ទុកកំណែទម្រង់
នាយករដ្ឋមន្ត្រីជាបណ្តោះអាសន្នថៃ លោកស្រី Yingluck Shinawatra (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៥ ធ្នូ នាយករដ្ឋមន្ត្រីជាបណ្តោះអាសន្នថៃ លោកស្រី Yingluck Shinawatra បានបង្ហាញផែនការស្តីអំពីបង្កើតក្រុមប្រឹក្សាជាតិទទួល បន្ទុកកំណែទម្រង់ដើម្បីស្វែងរកដំណោះស្រាយសំរាប់វិបត្តិនយោបាយនៅ ប្រទេសនេះ។ តាមការសំណើរខាងលើ ក្រុមប្រឹក្សាជាតិទទួលបន្ទុកកំណែ ទម្រង់ជាស្ថាប័នឯករាជ្យចំណុះរដ្ឋាភិបាលដោយមានសមាជិកចំនួន ៤៩៩ រូប ដែលត្រូវបានជ្រើសរើសក្នុងចំណោមតំណាងរបស់ប្រជាជនចំនួន ២ ពាន់នាក់។ គណៈកម្មាធិការឯករាជ្យមួយនឹងទទួលខុសត្រូការជ្រើសរើស នេះ។ ក្រុមប្រឹក្សាថ្មីនឹងមានភារកិច្ចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោះស្រាយ បញ្ហាអំពើពុករលួយ ធានាកំណែទម្រង់បោះឆ្នោតនិងនាំចេញផែនការកំណែ ទម្រង់នយោបាយសេដ្ឋកិច្ចក៏ដូចជាសង្គមប្រទេសជាតិផងដែរ។ ក្រុមប្រឹក្សា ថ្មីនេះក៏ធានាដែរថា៖ បណ្ដាផែនការពោលខាងលើត្រូវបានអនុវត្តភ្លាមបន្ទាប់ ពីការបោះឆ្នោតសកលដែលនឹងប្រព្រឹត្តទៅនាខែកុម្ភៈឆ្នាំ ២០១៤៕

More