VOV WorldVOV World
នាយករដ្ឋមន្ត្រីឡាវបានទទួលជួបសន្ទនាគណៈប្រតិភូអតីតអ្នកជំនាញការអប់រំវៀតណាម
23/01/2013 08:47
VOV-នាថ្ងៃទី២២មករា នាយករដ្ឋមន្ត្រីឡាវ Thongsinh Thammavong ក្នុង​ពេលទទួលជួបសន្ទនាគណៈប្រតិភូ អតីតអ្នកជំនាញការអប់រំវៀតណាមដែលកំពុងបំពេញ ទស្សនកិច្ចនៅឡាវចាប់ពីថ្ងៃទី២១ដល់២៧មករា បានវាយតំលៃខ្ពស់​បណ្ដាអ្នកជំនាញការអប់រំវៀតណាមបានមានគុណបំណាចដ៏ធំធេង ក្នុងការបណ្ដុះបណ្ដាលបណ្ដាជំនាន់កម្មាភិបាលរបស់ឡាវ។
នាយករដ្ឋមន្ត្រីឡាវបានទទួលជួបសន្ទនាគណៈប្រតិភូអតីតអ្នកជំនាញការអប់រំវៀតណាម
នាយករដ្ឋមន្ត្រីឡាវបានទទួលជួបសន្ទនាគណៈប្រតិភូអតីតអ្នកជំនាញការអប់រំវៀតណាម         VOV-នាថ្ងៃទី២២មករា នាយករដ្ឋមន្ត្រីឡាវ Thongsinh Thammavong ក្នុង​ពេលទទួលជួបសន្ទនាគណៈប្រតិភូអតីតអ្នកជំនាញការអប់រំវៀតណាមដែល កំពុងបំពេញទស្សនកិច្ចនៅឡាវចាប់ពីថ្ងៃទី២១ដល់២៧មករា បានវាយតំលៃ ខ្ពស់​បណ្ដា​អ្នកជំនាញការអប់រំវៀតណាមបានមានគុណបំណាចដ៏ធំធេងក្នុង ការបណ្ដុះបណ្ដាលបណ្ដាជំនាន់កម្មាភិបាលរបស់ឡាវ។ ជាអ្នកដែលធ្លាប់រៀន សូត្រនៅវៀតណាម នាយករដ្ឋមន្ត្រីឡាវ Thongsinh Thammavong បានអះអាងថា បណ្ដាជំនាន់កូន​សិស្សឡាវនៅចាំជានិច្ចនូវមនោសញ្ចេតនារបស់លោកគ្រូ អ្នកគ្រូវៀតណាមចំពោះសិស្សានុស្សិសឡាវ។ តាម នាយករដ្ឋមន្ត្រីឡាវថា កិច្ចសហប្រតិបត្តិការអប់រំ​រវាង​ប្រទេសទាំងពីរជាបុព្វបទសំខាន់ដើម្បីបង្កើន ថែមទៀតចំណងសាមគ្គីភាពនិង​សហប្រតិបត្តិការមិនត្រឹមតែក្នុងអតីតកាល បច្ចុប្បន្នកាលប៉ុណ្ណោះទេថែមទាំង​អនាគតកាលទៀតផង៕

More