នាយករដ្ឋមន្ត្រីឡាវបញ្ចប់ដំនើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ
19/07/2015 08:26
(VOV)_នាថ្ងៃទី១៨ កក្កដា នាយករដ្ឋមន្ត្រីឡាវ លោក Thoongsing Thammavong បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ។

នាយករដ្ឋមន្ត្រី Thoongsing Thammavongជួបធ្វើការជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (VOV)_នាថ្ងៃទី១៨ កក្កដា នាយករដ្ឋមន្ត្រីឡាវ លោក Thoongsing Thammavong បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកប ដោយជោគជ័យ។ ក្នុងរយៈពេលស្នាក់នៅវៀតណាម ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦កក្កដា នាយករដ្ឋមន្ត្រី Thoongsing Thammavong រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិ បាលឡាវ បានជួបសម្ដែងការគួសម អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ជួបធ្វើការជា មួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងជួបសន្ទនាជាមួយ ប្រធានរដ្ឋសភាវៀតណាម លោក NguyenSinh Hung ។ នៅទីនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរជាមួយគ្នាអំពីសភាពការសហប្រិតបត្តិការរវាងវៀតណាម និងឡាវ ក្នុងរយៈពេលថ្មីៗនេះ និងពិភាក្សាអំពីទិសដៅសហប្រតិបត្តិការ រវាងប្រទេសទាំង ពីរនាពេលខាងមុខ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្ត្រីឡាវ លោក Thoong sing Thammavong បានអញ្ជើញទៅទស្សនា និងធ្វើការនៅទីក្រុង Da Nang និង បណ្ដាខេត្ត Quang Nam, Quang Tri, Quang Binh, Dien Bien និង Son La ៕
Related






