VOV WorldVOV World
នាយករដ្ឋមន្ត្រីស្នើឲ្យ​បង្កើត​ពាន​រង្វាន់បន្ថែមទៀត​ដើម្បី​លើក​តម្កើងនារីវៀតណាម
06/03/2026 10:57
(VOVWORLD) - នាព្រឹកថ្ងៃទី ៦ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយថ្នាក់ដឹកនាំនិងអ្នកគ្រប់គ្រងជាស្ត្រី នៃបណ្តាស្ថាប័នមជ្ឈិម និងបានប្រគល់ពានរង្វាន់ Kovalevskaia ឆ្នាំ ២០២៥។
នាយករដ្ឋមន្ត្រីស្នើឲ្យ​បង្កើត​ពាន​រង្វាន់បន្ថែមទៀត​ដើម្បី​លើក​តម្កើងនារីវៀតណាម
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបជាមួយថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងជាស្ត្រីនៃបណ្តាស្ថាប័នមជ្ឈិម និងប្រគល់ពានរង្វាន់ Kovalevskaia ឆ្នាំ២០២៥។ រូបថត៖ Lai Hoa/VOV ពានរង្វាន់នេះត្រូវបានដាក់ឈ្មោះតាមអ្នកគណិតវិទូស្ត្រីរុស្ស៊ីឆ្នើម នៃសតវត្សរ៍ទី ១៩ គឺលោកស្រី Sophia Kovalevskaia។ ក្នុងរយៈពេលជាង ៤១ ឆ្នាំ (ពីឆ្នាំ ១៩៨៥ - ២០២៦) មានសមូហភាពចំនួន ២៣ និងអ្នកវិទ្យាសាស្ត្រស្ត្រីវៀតណាមចំនួន ៥៨ នាក់បានទទួលពានរង្វាន់នេះ ដោយមានសមិទ្ធផលលេចធ្លោ និងការរួមចំណែកនូវគំនិតច្នៃប្រឌិតមានលក្ខណៈវិទ្យាសាស្ត្រ និងជាក់ស្តែងខ្ពស់។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងក្នុងកិច្ចប្រជុំ។ រូបថត៖ Lai Hoa/VOV នៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងដំណើរការអភិវឌ្ឍន៍ និងនៅមជ្ឈមណ្ឌលនៃការផ្លាស់ប្តូរ ស្ត្រីវៀតណាមគឺជាធនធានផ្ទៃក្នុងដ៏ខ្លាំងក្លា ជាអ្នកចូលរួមយ៉ាងសកម្មក្នុងការដឹកនាំ និងធ្វើជាម្ចាស់លើឱកាសថ្មីៗ។ នាយករដ្ឋមន្ត្រីបានស្នើឱ្យសហភាពនារីវៀតណាមពិចារណារៀបចំពានរង្វាន់បន្ថែមទៀតដើម្បីលើកតម្កើងដល់អ្នកវិទ្យាសាស្ត្រជាស្ត្រី មិនត្រឹមតែក្នុងវិស័យវិទ្យាសាស្ត្រធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រទៀតផង៖
TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/​ពាន​រង្វាន់/ទិវា​អន្តរជាតិ​នារី/វៀតណាម