នាយករដ្ឋមន្ត្រីវៀតណាមចូលរួមស្និសិទកំពូលសន្តិសុខនុយក្លេអ៊ែរលើកទី២និងទៅបំពេញទស្សនកិច្ចជាផ្លូវការ កូរ៉េខាងត្បូង
26/03/2012 11:49
នារសៀលថ្ងៃទៅ 26 មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen tan Dung និងលោកជំទាវ រួមជាមួយ គណះប្រតិភូរជាន់ខ្ពស់វៀតណាម បានទៅកាន់ទីក្រុង Seoul ចូលរួមស្និសិទកំពូលសន្តិសុខនុយក្លេអ៊ែរ លើកទី 2 និងទៅបំពេញទស្សនកិច្ចជាផ្លូវការ កូរ៉េខាងត្បូង តាមសេចក្ដីអញ្ជើញរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung Bakនិងលោកជំទាវ

នាយករដ្ឋមន្ត្រីវៀតណាម ចូលរួមស្និសិទកំពូលសន្តិសុខនុយក្លេអ៊ែរ លើកទី 2 និង ទៅបំពេញទស្សនកិច្ចជាផ្លូវការ កូរ៉េខាងត្បូង( http://baodientu.chinhphu.vn ) នារសៀលថ្ងៃទៅ 26 មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen tan Dung និងលោកជំទាវ រួមជាមួយ គណះប្រតិភូរជាន់ខ្ពស់វៀតណាម បានទៅកាន់ទីក្រុង Seoul ចូលរួមស្និសិទកំពូលសន្តិសុខនុយក្លេអ៊ែរ លើកទី 2 និងទៅបំពេញទស្សនកិច្ចជាផ្លូវការ កូរ៉េខាងត្បូង តាមសេចក្ដីអញ្ជើញរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung Bak.និងលោកជំទាវ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung Bak បានទទួល នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយ ប្រមុខរដ្ឋ រដ្ឋាភិបាលនៃប្រទេសចំនួន 50ដែល អញ្ជើញមកចូលរួម ស្និសិទកំពូលសន្តិសុខនុយក្លេអ៊ែរ លើកទី 2។ នៅខាងក្រៅ សន្និសិទ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមានជំនួបសន្ទនាទ្វេភាគី ជាមួយ នាយករដ្ឋមន្ត្រីបារាំង Francois Fillon ។នាយករដ្ឋមន្ត្រី Nguyen tan Dung សង្កត់ធ្ងន់ថា៖ វៀតណាមជានិច្ចកាល គោរព ទំនាក់ទំនងជាមួយ បារាំង ដៃគូរអាទិភាពរបស់វៀតណាម នៅទ្វីបអឺរ៉ុប និងលើពិភពលោក។ វៀតណាមមានគោលបំណងចង់បង្កើន កិច្ចសហប្រតិបត្តិការ ជាមួយបារាំង លើគ្រប់វិស័យ ពិសេសគឺ បណ្ដាវិស័យអាទិភាព ដូចជា៖ ថាមពល អាកាសចរណ៏ ហេដ្ឋរចនាសម្ព័ន្ធចរាចរ…ជាដើម។ នាយករដ្ឋមន្ត្រីទាំងពីរូប បានឯកភាព ថា ភាគីទាំងពីរ គប្បី សកម្មរួមសហការជាមួយគ្នា រៀបចំសកម្មភាព ក្នុងឆ្នាំ បារាំង -វៀតណាម 2013 បង្កើនកិច្ចសហប្រតិបត្តិការ នៅបណ្ដាវេទិកាអន្តរជាតិ ដូចជា៖ អង្គការសហប្រជាជាតិ UNESCO ជាដើម។ ក៏ក្នុងរសៀលថ្ងៃទី 26 មិនា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមានជំនួបសន្ទនា ជាមួយ រដ្ឋមន្ត្រី ក្រសួងការបរទេស អាលឺម៉ង់ និង រដ្ឋមន្ត្រីការបរទេស ហូឡង់ផងដែរ៕
Related






