នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់និងឯកអគ្គរដ្ឋទូតស្លូវេនី
23/02/2017 09:06
(VOV)_នារសៀលថ្ងៃទី២២ កុម្ភះ នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ លោកស្រី Wendy Irene Matthews មកបំពេញបេសកកម្មការទូតនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្ដែងជំនឿជាក់ថា៖ លោកស្រីឯកអគ្គរដ្ឋទូតនឹងមានការរួមវិភាគទានសកម្មជាច្រើនចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងអាណត្តិរបស់ខ្លួន។
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ (VOV)_នារសៀលថ្ងៃទី២២ កុម្ភះ នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូ វែល ហ្សេឡង់ លោកស្រី Wendy Irene Matthews មកបំពេញបេសកកម្មការទូតនៅ វៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្ដែងជំនឿ ជាក់ថា៖ លោកស្រីឯកអគ្គរដ្ឋទូតនឹងមានការរួមវិភាគទានសកម្មជាច្រើនចំពោះទំ នាក់ទំនងនៃប្រទេសទាំងពីរ ក្នុងអាណត្តិរបស់ខ្លួន។ វៀតណាមជានិច្ចកាលគោរព និងយកចិត្តទុកដាក់ជាច្រើនចំពោះទំនាក់ទំនងជាមួយនូវែលហ្សេឡង់។ លោកក៏ បានបង្ហាញនូវការពេញចិត្តចំពោះលទ្ធផលសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ រវាង ប្រទេសទាំងពីរ។នាយករដ្ឋមន្ត្រីមានគោលបំណងថា៖ភាគីទាំងពីរគប្បីជំរុញកិច្ចសហ ប្រតិបត្តិការថែមទៀត ហើយឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ នាយករដ្ឋមន្ត្រី ក៏បានស្នើអោយលោកស្រីឯកអគ្គរដ្ឋទូតធ្វើជាស្ពានតភ្ជាប់គណៈប្រតិភូសហគ្រាសនូ វែលហ្សេឡង់ មកបំពេញទស្សនកិច្ចនៅវៀតណាម សំដៅផ្លាស់ប្តូរបទពិសោធន៍ស្វែង រកឱកាសសហប្រតិបត្តិការវិនិយោគ។វៀតណាមជានិច្ចកាលស្វាគមន៍និងត្រៀមខ្លួន បង្កលក្ខណះងាយស្រួល ដើម្បីសហគ្រាសនូវែលហ្សេឡង់វិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។ ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស្លូវេនី Janez Premoze ដែលមកបំ ពេញបេសកកម្មការទូតនៅវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ វៀតណាមត្រៀមខ្លួនជាស្រេច ធ្វើជាស្ពានតភ្ពាប់ស្លូវេនី ជាមួយ អាស៊ាន។ នាយករដ្ឋមន្ត្រីបានចាត់ទុកថា៖ភាគីទាំងពីរនៅមានសក្ដានុភាពជា ច្រើនដើម្បីធ្វើអាជីវកម្ម ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។ នាយករដ្ឋមន្ត្រីបានបង្ហាញក្តីសប្បាយរីករាយ ដោយសារប្រទេសទាំងពីរបានបង្កើត គណៈកម្មាធិការចម្រុះទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយសង្ឃឹមថា៖ គណៈកម្មាធិការបញ្ជាណែនាំអនុវត្តកម្មវិធី កិច្ចសហប្រតិបត្តិការជាក់ស្ដែង សំដៅ លើកកំពស់ថែមទៀតទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។ នាយករដ្ឋមន្ត្រីមានគោលបំណងថា៖ ក្នុងអាណត្តិរបស់ខ្លួន ឯកអគ្គរដ្ឋទូតនឹងសម្រេចល្អភារកិច្ចរបស់ ខ្លួន រួមចំណែកចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសគឺ ជំរុញទំហំពាណិជ្ជកម្មទ្វេភាគី កើនឡើង៣-៤ដង បើប្រៀបនឹងរយៈពេលនាបច្ចុ ប្បន្ន។ វៀតណាមនឹងបង្កលក្ខណះងាយស្រួលបំផុតសំរាប់វិនិយោគិនបរទេស ដែល ក្នុងនោះមានវិនិយោគិនស្លូវេនីផង៕
Related
More




