VOV WorldVOV World
NATO ឯកភាពចាប់ផ្តើមឡើងវិញយុទ្ធនាការទ័ពជើងទឹកប្រឆាំងគ្រោះ ជួញដូរមនុស្ស
12/02/2016 08:38
(VOVworld)-ក្នុងសកម្មភាពមួយគូសសញ្ញាការធ្វើអន្តរាគមដំបូងចំពោះ វិបត្តិ ជនអន្តោប្រវេសន៍ អង្គការសន្ធិសញ្ញាអត្លង់តិចខាងជើង NATO
NATO ឯកភាពចាប់ផ្តើមឡើងវិញយុទ្ធនាការទ័ពជើងទឹកប្រឆាំងគ្រោះ ជួញដូរមនុស្ស
NATO ឯកភាពចាប់ផ្តើមឡើងវិញយុទ្ធនាការទ័ពជើងទឹកប្រឆាំងគ្រោះជួញដូរមនុស្ស (VOVworld)-ក្នុងសកម្មភាពមួយគូសសញ្ញាការធ្វើអន្តរាគមដំបូងចំពោះ វិបត្តិ ជនអន្តោប្រវេសន៍ អង្គការសន្ធិសញ្ញាអត្លង់តិចខាងជើង NATO នាថ្ងៃទី១២ បាន សម្រេចចិត្ត ដាក់ពង្រាយនាវាយោធាទៅកាន់សមុទ្រ Aegean ដើម្បីជួយ ទួរគីនិងក្រិកបោសសំអាតបណ្តាញឧក្រិដ្ឋកម្ម ជួញដូរមនុស្សនិងជនភៀសខ្លួន ចូលអឺរ៉ុប។ កាយវិការពោលខាងលើត្រូវបាននាំចេញនៅក្នុងកិច្ចប្រជុំថ្នាក់ រដ្ឋ មន្ត្រីការពារជាតិ NATO នៅប្រុកសែល (ប៊ែលហ្សិក) ខណៈដែល សមាជិ ក NATO គឺអាល្លឺម៉ង់ ក្រិក និងទួរគីបានស្នើរជួយឧបត្ថម្ភសម្រាប់ទប់ទល់ ជាមួយ នឹងវិបត្តិជនអន្តោប្រវែសន៍ធំបំផុតរបស់អឺរ៉ុបនេះ។ តាមអគ្គលេខា ធិការ NATO លោក Jens Stoltenberg ថា នាបច្ចុវប្បន្ន  NATO បានបញ្ជាឲ្យ កងទ័ពជើងទឹក ដឹកនាំដោយអាល្លឺម៉ង់ធ្វើដំណើរទៅកាន់សមុទ្រ Aegean សំដៅពិនិត្យនិងឃ្លាំ មើលសកម្មភាពនាវាធ្វើដំណើរខុសច្បាប់។ លោករូបនេះ បានសង្កត់ធ្ងន់ថា សកម្មភាពរបស់ទ័ពជើងទឹក NATO គឺរួមចំណែកទប់ទល់ នឹងសកម្មភាពឧក្រិដ្ឋ កម្មនិង ជួញដូរមនុស្ស៕