NATO បង្កើនទំនាក់ទំនងជាមួយដៃគូនិងប្រទេសនានាលើពិភពលោក
03/12/2013 10:44
Vovworld-សន្និសីទរដ្ឋមន្ត្រីការបរទេសអង្គការ NATO បានប្រជុំនៅរដ្ឋធានី Brussels (បែលហ្ស៊ីក) ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣និងទី៤ធ្នូដើម្បីប្រមូលផ្ដុំពិភាគ្សាអំពីបញ្ហាអាប់ហ្គានីស្ថាន ជំរុញទំនាក់ទំនងរវាង NATO ជាមួយរុស្ស៊ីនិង Gruzia ទន្ទឹមនឹងនោះត្រៀមឲ្យសន្និសីទកំពូលនាឆ្នាំខាងមុខដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤និងទី៥កញ្ញាឆ្នាំ២០១៤។

Vovworld-សន្និសីទរដ្ឋមន្ត្រីការបរទេសអង្គការ NATO បានប្រជុំនៅរដ្ឋធានី Brussels (បែលហ្ស៊ីក) ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣និងទី៤ធ្នូដើម្បីប្រមូលផ្ដុំពិភាគ្សា អំពីបញ្ហាអាប់ហ្គានីស្ថាន ជំរុញទំនាក់ទំនងរវាង NATO ជាមួយរុស្ស៊ីនិង Gruzia ទន្ទឹមនឹងនោះត្រៀមឲ្យសន្និសីទកំពូលនាឆ្នាំខាងមុខដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤ និងទី៥កញ្ញាឆ្នាំ២០១៤។ នៅសន្និសីទកាសែតនាថ្ងៃទី២ធ្នូនៅ Brussels អ្នកនាំពាក្យរបស់ NATO លោក ស្រី Oaka Lungescu បានឲ្យដឹងថា នៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សារុស្ស៊ី- NATO (NRC) ជាមួយការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov រដ្ឋមន្ត្រីការ បរទេសនៃប្រទេសសមាជិកចំនួន២៩ប្រទេសរបស់ NATO បានផ្លាស់ប្តូរទស្សនៈ អំពីស៊ីរី អាប់ហ្គានីស្ថាន ប្រព័ន្ធខែលការពារកាំជ្រួចនិងបញ្ហាតម្លាភាព។ កិច្ចប្រជុំ របស់គណៈកម្មាធិការ NATO-Gruzia ជាឱកាសដើម្បីបណ្ដារដ្ឋមន្ត្រីការបរទេស NATO រួមជាមួយសមភាគី Gruzia Maia Panjikidze ពិភាគ្សាអំពីផែនការកំណែទម្រង់ នៃប្រទេសជាតិនិងយថាទស្សន៍សហប្រតិបត្តិការស៊ីជម្រៅជាងទៀត។ អំពីបញ្ហាអាប់ហ្គានីស្ថាន អ្នកនាំពាក្យទី២របស់ NATO លោកស្រី Carmen Romero បានឲ្យដឹងថា បេសកកម្មរបស់កំលាំងជួយឧបត្ថម្ភសន្តិសុខអន្តរជាតិរបស់ NATO (ISAF) ប្រចាំនៅអាប់ហ្គានីស្ថានដែលគ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០១៤។ ប៉ុន្តែពីឆ្នាំ ២០១៥តទៅ NATO នឹងបញ្ជូនក្រុមការងារមកប្រទេសនេះដើម្បីហ្វឹកហាត់និងពិគ្រោះ យោបល់។ NATO សង្ឃឹមថា បណ្ដារដ្ឋមន្ត្រីការបរទេសនឹងនាំចេញការសំរេចចិត្តសំខាន់ ជាច្រើនដើម្បីត្រៀមរៀបចំឲ្យសន្និសីទកំពូលនាឆ្នាំខាងមុខ៕
Related






