VOV WorldVOV World
Palestine​​​ នឹងបើកទូលាយការធ្វើស៊ើបអង្កេតអំពីការស្លាប់របស់អតីតប្រធានាធិបតី Yasser Arafat
07/07/2012 08:26
ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័តមាន បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីបារាំង Francois Hollande នៅរដ្ឋធានី បារីស ប្រធានាធិបតី Palestine​បានអះអាង នាថ្ងៃ ​ទី ៦ កក្កដាថា៖ ប្រសិនបើចាំបាច់ នឹងអនុវត្តការធ្វើស៊ើបអង្កេតមួយ ដើម្បីបំភ្លឺពីមូល ហេតុនៃការស្លាប់របស់ អតីតប្រធានាធិបតី Yasser Arafat នាឆ្នាំ ២០០៤។
Palestine​​​ នឹងបើកទូលាយការធ្វើស៊ើបអង្កេតអំពីការស្លាប់របស់អតីតប្រធានាធិបតី Yasser Arafat
ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័តមាន បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីបារាំង  Francois Hollande នៅរដ្ឋធានី បារីស ប្រធានាធិបតី Palestine​បានអះអាង នាថ្ងៃ ​ទី ៦ កក្កដាថា៖ ប្រសិនបើចាំបាច់ នឹងអនុវត្តការធ្វើស៊ើបអង្កេតមួយ ដើម្បីបំភ្លឺពីមូល ហេតុនៃការស្លាប់របស់ អតីតប្រធានាធិបតី Yasser Arafat នាឆ្នាំ ២០០៤។ ថ្នាក់ដឹកនាំ បារាំង និង Palestine ទាំងពីររូប បាន​ពិភាក្សា​អំពី​ការស្លាប់របស់ អតីតប្រធានាធិបតី  Yasser Arafat។ ​ Palestine​ មាន​គោល​បំណង​ថា៖​ស្វែងរក តើមានលក្ខណះអ្វីថ្មី ចំពោះ  ការស្លាប់របស់​ អតីតប្រធានាធិបតី​Yasser​ Arafat ឬទេ? មុនជំនួបនេះ ប្រធានាធិបតី Palestine​បានអោយ​ដឹង​ថា៖​ ​នឹងឆ្លៀតយកឱកាសនេះ ដើម្បីសំណូមពរបារាំង ផ្គត់ផ្គង់ ព័ត៍មាន​ទាំង​ឡាយ ដែលប្រទេសនេះមាន អំពីការ ស្លាប់​របស់ អតីតប្រធានាធិបតី  Yasser Arafat និង Palestine​ ចង់ដឹងថា ស្ថាប័នណា ឈរនៅខាងក្រោយ​ ការធ្វើ​ឃាតកម្ម​ អតីតប្រធានាធិបតី Yasser Arafat ​៕ អតីតប្រធានាធិបតី Yasser Arafat (http://dantri.com.vn)