លោក Bui Quang Huy លេខាអចិន្រ្តៃយ៍នៃមជ្ឈឹមសម្ព័ន្ធយុវជននិងជាអនុប្រធានក្រុមប្រឹក្សាពានរង្វាន់ យុវជនគំរូវៀតណាម ឆ្នាំ២០២០។ (រូបថត៖ TTXVN) |
វគ្គបោះឆ្នោតតាមអនឡាញនៃពានរង្វាន់យុវជនគំរូវៀតណាមឆ្នាំ២០២០ នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី២២ កុម្ភៈ ដល់ថ្ងៃទី៧ មីនា ឆ្នាំ២០២១ តាមអាស័យដ្ឋាន៖ www.tainangtrevietnam.vn។ បន្ទាប់ពីការបោះឆ្នោត ក្រុមប្រឹក្សាពានរង្វាន់នឹងជ្រើស រើសបេក្ខជនចំនួន១០នាក់ ជាយុវជនគំរូវៀតណាមឆ្នាំ២០២០។
គួរបញ្ជាក់ដែរថា ពានរង្វាន់ យុវជនគំរូវៀតណាម គឺជាពានរង្វាន់ដ៏ថ្លៃថ្នូររបស់ មជ្ឈឹមសម្ព័ន្ធយុវជន ក្នុងគោលដៅលើកតម្កើងយុវជនឆ្នើមៗដែលមានអាយុក្រោម ៣៥ឆ្នាំ ហើយមានស្នាដៃដ៏លេចធ្លោដែលបង្កើតឡើងការរីកសាយភាយយ៉ាងទូលំ ទូលាយក្នុងសហគមន៍៕








