បេសកជនពិសេស អ.ស.ប. ទៅកាន់ស៊ីរីដើម្បីស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់នៅ Aleppo
01/03/2015 08:43
(VOVworld) – នាថ្ងៃទី ២៨ កុម្ភៈ បេសជនពិសេសរបស់ អ.ស.ប. ទទួលបន្ទុកបញ្ហានៅ ស៊ីរី លោក Stafan de Mitsura បានមកបំពេញទស្សនកិច្ចនៅស៊ីរីដើម្បីជួបចរចារជាមួយ មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះស្តីអំពីការចាប់ផ្តើមកិច្ចព្រម ព្រៀងឈប់បាញ់ឡើងវិញនៅទីក្រុង Aleppo។

បេសកជនពិសេស អ.ស.ប. ទៅកាន់ស៊ីរីដើម្បីស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់នៅ Aleppo (Image: VNA) (VOVworld) – នាថ្ងៃទី ២៨ កុម្ភៈ បេសជនពិសេសរបស់ អ.ស.ប. ទទួលបន្ទុក បញ្ហានៅ ស៊ីរី លោក Stafan de Mitsura បានមកបំពេញទស្សនកិច្ចនៅស៊ីរីដើម្បី ជួបចរចារជាមួយមជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះស្តីអំពីការចាប់ផ្តើមកិច្ចព្រមព្រៀង ឈប់បាញ់ឡើងវិញនៅទីក្រុង Aleppo។ ដំណើរទស្សនកិច្ចនៅស៊ីរីលើកនេះ របស់លោក Mitsura បានប្រព្រឹត្តទៅ ក្នុងកាលៈទេសៈ ដែលជំលោះរវាងកង ទ័ពរដ្ឋាភិបាលនិងកំលាំងប្រឆាំងកើតមានឡើងក្នុងទូទាំងប្រទេស។ នាបច្ចុប្បន្ន កំលាំងរបស់ប្រធានាធិបតី Bashar al-Assad ដណ្តើមបាន ការត្រួតពិនិត្យឡើងវិញ តំបន់ជាច្រើននៅភាគខាងត្បូងស៊ីរីពីបាតដៃនៃកំលាំងប្រឆាំង។ ប៉ុន្តែ ទីក្រុង យុទ្ធសាស្ត្រ Aleppo នៅត្រូវបានបែងចែកដោយការត្រួតពិនិត្យរបស់កំលាំង រដ្ឋាភិបាលនិងកំលាំងប្រឆាំង។ ក្នុងជំនួបចរចារជាមួយមជ្ឈដ្ឋានមន្ត្រីស៊ីរី លោក Mitsura សង្ឃឹមនឹងបង្កើតផែនការនៃ អ.ស.ប. សំដៅបញ្ចប់ជំលោះនៅ ទីក្រុង Aleppo និងឆ្ពោះទៅបទឈប់បាញ់នៅទីក្រុងផ្សេងៗទៀតយ៉ាងឆាប់ៗ៕
Related







