ផ្នែកបច្ចេកវិទ្យាព័ត៌មានវៀតណាមទាក់ទាញអង្គភាពអាជីវកម្មចក្រភពអង់គ្លេស
31/10/2013 08:39
Vovworld-សិក្ខាសាលាស្ដីអំពីឱកាសវិនិយោគនិងអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ (ICT) ជាមួយវៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី៣០តុលានៅទីក្រុងឡុង។

ផ្នែកបច្ចេកវិទ្យាព័ត៌មានវៀតណាមទាក់ទាញអង្គភាពអាជីវកម្មចក្រភពអង់គ្លេស (mic.gov.vn) Vovworld-សិក្ខាសាលាស្ដីអំពីឱកាសវិនិយោគនិងអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ (ICT) ជាមួយវៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី៣០តុលានៅទីក្រុងឡុង។ ថ្លែងមតិបើកសិក្ខាសាលា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអង់គ្លេសលោក Vu Quang Minh បានអះអាងថាជាមួយសក្ដានុភាពនិងឧត្តមភាពនាបច្ចុប្បន្ននេះ ទីផ្សារវៀតណាមកំពុងនាំមកនូវឱកាសជាច្រើនសំរាប់ មជ្ឈដ្ឋានអាជីវករបរទេសនិយាយរួមនិងអាជីវករអង់គ្លេសនិយាយដោយឡែក។ វិស័យ ICT នៅវៀតណាមក្នុងរយៈពេលកន្លងមកបានមានការអភិវឌ្ឍន៍យ៉ាងខ្លាំង ក្លា រួមចំណែកសំខាន់ក្នុងការខំប្រឹងប្រែងជំរុញកំណើនរបស់ខឿនសេដ្ឋកិច្ចទាំង មូល។ ដូច្នេះសិក្ខាសាលាជាឱកាសដើម្បីបណ្ដាអង្គភាពអាជីវកម្មអង់គ្លេសស្វែង យល់អំពីទីផ្សារវៀតណាមជាមួយឱកាសនិងលទ្ធភាពនាំមកនូវចំណេញខ្ពស់៕
Related






