បង្កើនកិច្ចសហប្រតិបតិ្តការរវាងកម្លាំងប្រដាប់អាវុធនៃខេត្ត Dak Nong និងខេត្តមណ្ឌលគីរី
07/05/2015 09:19
(VOVworld) - នាថ្ងៃទី៦ ឧសភា បញ្ជាការដ្ឋានយោធា ខេត្ត Dak Nong ស្ថិតនៅ តំបន់ខ្ពង់រាបភាគកណ្ដាល វៀតណាម បានមានជំនួបចរចារជាមួយក្រុមការងារ នៅអនុតំបន់យោធាខេត្តមណ្ឌលគីរី ចំណុះកងយោ ធពលខេមរៈភូមិ្ទកម្ពុជា អំពី កិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងកម្លាំងប្រដាប់អាវុធនៃខេត្តទាំង២។

(VOVworld) - នាថ្ងៃទី៦ ឧសភា បញ្ជាការដ្ឋានយោធាខេត្ត Dak Nong ស្ថិតនៅតំបន់ ខ្ពង់រាបភាគកណ្ដាលវៀតណាម បានមានជំនួបចរចារជាមួយក្រុមការងារនៅអនុ តំបន់យោធាខេត្តមណ្ឌលគីរី ចំណុះកងយោធពលខេមរៈភូមិ្ទកម្ពុជាអំពីកិច្ចសហ ប្រតិបតិ្តការទ្វេភាគីរវាងកម្លាំងប្រដាប់អាវុធនៃខេត្តទាំង២។នៅទីនេះ ភាគីទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការយោធា តាមនោះនឹងបង្កើន ការផ្លាស់ប្ដូរព័ត៌មាននិងជួយឧបត្ថម្ភនាពេលមានគ្រោះធម្មជាតិ អាសន្នរោគ ជាដើម បង្កើនការយាមល្បាតនៅខ្សែព្រំដែនសំដៅតស៊ូទប់ស្កាត់បទ ល្មើស។ភាគីទាំង២ នឹងបង្កលក្ខណៈងាយស្រួលបំផុតនិងថែរក្សាសន្តិសុខស្ថិរ ភាពដើម្បីក្រុមការងារ ខ័ណ្ឌព្រំសីម៉ាបោះបង្គោលព្រំដែនរវាងប្រទេសទាំង២សំរេច ភារកិច្ចឲ្យបានល្អ៕
Related
More






