VOV WorldVOV World
បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាវៀតណាម-ឡាវ
06/09/2012 10:38
VOV-នាព្រឹកថ្ងៃទី៦កញ្ញនៅខេត្ត Quang Binh ក្រសួង វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា​វៀតណាមនិងក្រសួង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឡាវបានរៀបចំ​សិក្ខាសាលា “បង្កើន​កិច្ចសហប្រតិបត្តិការអន្តរជាតិអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យារវាង​ប្រទេសទាំងពីរ​សាធារណៈ​រដ្ឋសង្គមនិយមវៀតណាមនិងសាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ”។
បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាវៀតណាម-ឡាវ
បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាវៀតណាម-ឡាវ         VOV-នាព្រឹកថ្ងៃទី៦កញ្ញនៅខេត្ត Quang Binh ក្រសួងវិទ្យាសាស្ត្រនិង​ បច្ចេកវិទ្យា​វៀតណាមនិងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឡាវបានរៀបចំ​ សិក្ខាសាលា “បង្កើន​កិច្ចសហប្រតិបត្តិការអន្តរជាតិអំពីវិទ្យាសាស្ត្របច្ចេកវិទ្យា រវាង​ប្រទេសទាំងពីរ​សាធារណៈ​រដ្ឋសង្គមនិយមវៀតណាមនិងសាធារណៈរដ្ឋ​ ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ”។ នេះជាសកម្មភាពស្ថិតក្នុងក្របខ័ណ្ឌ​កម្មវិធី​សហប្រតិបត្តិការជួបប្រាស្រ័យ​មិត្តភាព​ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ឆ្នាំ​ សាមគ្គី​ភាពមិត្តភាពវៀតណាម-ឡាវ​២០១២។ បណ្ដាបទអន្តរាគមន៍នៅ​សិក្ខាសាលាវាយតំលៃលទ្ធផលកិច្ចសហប្រតិបត្តិការ​បច្ចេកវិទ្យារវាងប្រទេស ទាំងពីរ​ក្នុងរយៈពេលកន្លងទៅនិងលើកមតិដំណោះស្រាយ​ជំរុញវិទ្យាសាស្ត្រ​បច្ចេកវិទ្យារវាងប្រទេសទាំងពីរក្នុងរយៈពេលខាងមុខ។         ក្នុងក្របខ័ណ្ឌសិក្ខាសាលា គណៈចាត់តាំងបានប្រគល់អនុស្សាវរីយ៍សញ្ញា ​ដើម្បី​បុព្វវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជូនរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សាធារណៈ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងប័ណ្ណសរសើររបស់រដ្ឋមន្ត្រី​ ក្រសួងវិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យាវៀតណាមជូនអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឡាវ៕

More