VOV WorldVOV World
បង្កើនកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងសហព័ន្ធសហជីពទូទៅវៀតណាម។
06/10/2013 09:19
Vovworld-លោក Nguyen Thien Nhan បានសំណូមពរសហព័ន្ធសហជីពទូទៅវៀតណាម​អនុវត្តល្អសម័ត្ថកិច្ចភារកិច្ចពង្រីកតួនាទីស្នូលជាអង្គការសមាជិកក្នុងប្រព័ន្ធ​រណសិរ្សមាតុភូមិ​
បង្កើនកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងសហព័ន្ធសហជីពទូទៅវៀតណាម។
លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងជាឧបនាយករដ្ឋមន្ត្រី (VOV)         Vovworld-សហព័ន្ធសហជីពទូទៅវៀតណាមត្រូវសហការយ៉ាងជិតស្និទ្ធជាង​ទៀតជាមួយគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមក្នុងកិច្ចការឃ្លាំ​មើលអនុវត្តបណ្ដាការផ្ដើមគំនិតគោលនយោបាយរបស់បក្ស ច្បាប់របស់​រដ្ឋដែល​ទាក់ទិនដល់អង្គការសហជីព​ បង្កើនការផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពសកម្មភាព​ និង​ផ្លាស់ប្តូរបទពិសោធន៍អំពីកិច្ចការចលនាមហាជន។ នោះជាការបញ្ជាណែ​នាំ​ របស់លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ ប្រធាន​គណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងជាឧបនាយករដ្ឋមន្ត្រីក្នុង​ពេល ជួបធ្វើការជាមួយសហព័ន្ធសហជីពទូទៅវៀតណាមនាយប់ថ្ងៃទី៥តុលា។ លោក Nguyen Thien Nhan បានសំណូមពរសហព័ន្ធសហជីពទូទៅវៀតណាម​អនុវត្តល្អ សម័ត្ថកិច្ចភារកិច្ចពង្រីកតួនាទីស្នូលជាអង្គការសមាជិកក្នុងប្រព័ន្ធ​រណសិរ្សមាតុភូមិ​អនុវត្តល្អបណ្ដាចលនាដោយគណៈកម្មាធិការរណសិរ្សមាតុភូមិ​វៀតណាមបំផុស ជាដើម៕