VOV WorldVOV World
បណ្ដាព្រឹត្តិការណ៍ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់​លោក​ប្រធានាធិបតី D.Trump នឹងត្រូវបានផ្អាក ឬប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ​
03/10/2020 09:03
(VOVWORLD) - ព្រឹត្តិការណ៍ទាំងអស់នៅក្នុងកាលវិភាគនៃយុទ្ធនាការឃោសនាបោះឆ្នោតដែលទាក់ទងនឹងប្រធានាធិបតី លោក Donald Trump នឹងត្រូវបានផ្អាកជាបណ្តោះអាសន្នឬប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ បន្ទាប់ពីលោកបានបញ្ជាក់ថា លោកបានឆ្លងជំងឺកូវីដ ១៩។
បណ្ដាព្រឹត្តិការណ៍ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់​លោក​ប្រធានាធិបតី D.Trump នឹងត្រូវបានផ្អាក ឬប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ​
 ប្រធានាធិបតី លោក Donald Trump ( រូបថតៈរ៉យទ័រ) កាលពីថ្ងៃទី ២ ខែតុលា លោក Bill Stepien អ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ ប្រធានាធិ បតី លោក Donald Trump បានឲ្យដឹងថា រាល់ព្រឹត្តិការណ៍ដូចដែលបានគ្រោងទុកជាមុនដែលទាក់ទង នឹងសមាជិកក្នុងគ្រួសារលោក Donald Trump ក៏ត្រូវបានផ្អាកផងដែរ។ ព្រឹត្តិ ការណ៍ផ្សេងៗ ទៀតនឹងត្រូវបានពិនិត្យឡើងវិញដោយផ្អែក ទៅតាមករណីជាក់ស្តែង ហើយយុទ្ធនាការឃោសនាបោះឆ្នោតនឹងនាំចេញសេច ក្ដីប្រកាសពាក់ព័ន្ធនានានាពេលខាងមុខ។ ទន្ទឹមនឹងនេះលោក Bill Stepien ក៏បានក្រឹនរំលឹកថាអនុប្រ ធានាធិបតីលោក Mike Pence ដែលបានធ្វើតេស្តអវិជ្ជមានចំពោះ កូវីដ ១៩ កាលពីព្រឹកថ្ងៃទី ២ ខែតុលានឹងបន្តយុទ្ធនាការឃោសនាបោះឆ្នោតតាមកាលវិភាគរបស់ខ្លួនដដែលផងដែរ៕