បណ្ដាខេត្តនៅភាគកណ្ដាលវៀតណាមត្រៀមរៀបចំបង្កាប្រឆាំងនឹងខ្យល់ព្យុះ Nari
14/10/2013 08:30
(VOV)_នារសៀលថ្ងៃទី ១៣ តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានធ្វើអធិបតីភាពសន្និសីទបន្ទាន់ Online រវាងគណះកម្មាធិការបង្កា ទប់ទល់ទឹកជំនន់និងខ្យល់ព្យុះមជ្ឈឹម ជាមួយតំបន់ចំនួន១១ពីខេត្ត Thanh Hoa ដល់ខេត្ត Phu Yen ដើម្បីពិភាក្សាអំពីវិធានការទប់ទល់នឹងខ្យល់ព្យុះលេខ១១នេះ ដែលមានឈ្មោះអន្តរជាតិថា Nari ។

ខ្យល់ព្យុះ Nari (VOV)_នារសៀលថ្ងៃទី ១៣ តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀត ណាម លោក Hoang Trung Hai បានធ្វើអធិបតីភាពសន្និសីទបន្ទាន់ Online រវាង គណះ កម្មាធិការបង្កា ទប់ទល់ទឹកជំនន់និងខ្យល់ព្យុះមជ្ឈឹម ជាមួយតំបន់ចំនួន១១ពីខេត្ត Thanh Hoa ដល់ខេត្ត Phu Yen ដើម្បីពិភាក្សាអំពីវិធានការទប់ទល់នឹងខ្យល់ព្យុះលេខ ១១នេះ ដែលមានឈ្មោះអន្តរជាតិថា Nari ។ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានស្នើកងកម្លាំងកងទ័ពការពារព្រំដែន និងរដ្ឋអំណាច់គ្រប់ជាន់ថ្នាក់របស់ខេត្ត ទីក្រុងនានា ប្រមូលផ្តុំអំពាវនាវនាវាទូកវិលត្រឡប់មករកទីសុវត្ថិភាព ប្តេជ្ញាចិត្តមិន អនុញ្ញាត្តិ អោយប្រជាជននៅលើទូកនាវា…ល។ ក៏ក្នុងថ្ងៃនេះដែរ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានចាត់តាំង ក្រុមការងារចំនួន២ចុះទៅបណ្ដាខេត្តនៅភាគកណ្ដាលវៀតណាមដើម្បីត្រួតពិនិត្យ បឹង ទំនប់និងការងារត្រៀមរៀបចំបង្ការ ទប់ទល់នឹងខ្យល់ព្យុះ Nari៕
Related
More




