បណ្តារដ្ឋអាជ្ញាប្តេជ្ញាការពារយុត្តិធម៌ដោយច្បាប់
08/02/2014 09:09
រសៀលថ្ងៃទី៨ កុម្ភៈប្រធានរដ្ឋវៀតណាមលោកTruong Tan Sangបានប្រគល់សេចក្តីសម្រេចតែងតាំងរដ្ឋអាជ្ញាដល់ កម្មាភិបាលចំនួន១៧នាក់

ប្រធានរដ្ឋវៀតណាមលោកTruong Tan Sang បានប្រគល់សេចក្តីសម្រេច តែងតាំងរដ្ឋអាជ្ញាដល់កម្មាភិបាលចំនួន១៧នាក់(រូបថតVNA) Vovworld-រសៀលថ្ងៃទី៨ កុម្ភៈប្រធានរដ្ឋវៀតណាមលោកTruong Tan Sangបានប្រគល់សេចក្តីសម្រេចតែងតាំងរដ្ឋអាជ្ញាដល់កម្មាភិបាលចំនួន១៧នាក់ដែលកំពុង ធ្វើការនៅស្ថាប័នអ័យ្យការនានា។ថ្លែងមតិនៅទីនេះ លោកTruong Tan Sangបានគូស បញ្ជាក់ថា៖ការដែលរដ្ឋធម្មនុញ្ញចូលជាធរមានកាលពីថ្ងៃទី១មករា ឆ្នាំ ២០១៤បានដាក់ចេញភារកិច្ចសំខាន់ៗជាច្រើនសំរាប់បណ្តាស្ថាប័នយុត្តិធម៌និយាយរួមនិងស្ថាប័ន អ័យ្យការនិយាយដោយឡែក។ដោយហេតុនេះស្ថាប័នអ័យ្យការប្រជាជនគប្បីផ្លាស់ប្តូរ ការងារចាត់តាំងនិងក្បាលម៉ាស៊ីលដើម្បីអនុវត្តល្អនូវសិទ្ឋិអ័យ្យការព្រមទាំងត្រួតពិនិត្យ សកម្មភាពយុត្តិធម៌ទៀតផង។លោកក៍បានស្នើថ្នាក់ដឹនាំមហាអ័យ្យការកំពូលប្រជាជន យកចិត្តទុកដាក់ជាពិសេសដល់ការងារបណ្តុះបណ្តាលកម្មាភិបាលយ៉ាងច្រើនថែមទៀត ដើម្បីបំពេញភារកិច្ចរបស់ខ្លួនសក្តិសមនឹងការយកចិតតទុកដាក់ពីបក្សរដ្ឋនិងប្រជាជន៕
Related
More




