បណ្ដាសកម្មភាពអបអរសាទរទិវា francophone អន្តរជាតិ
10/03/2017 10:39
(VOV)_រំលឹកខួបអនុស្សាវរីយ៍ francophoneអន្តរជាតិ (ថ្ងៃទី២០មិនា) ខុទ្ទកាល័យអាស៊ី-ប់ាស៊ីហ្វីក នៃអង្គការ francophone អន្តរជាតិ (OIF) បានរួមសហការជាមួយបណ្ដាក្រសួង ស្ថាប័ន និងមហាវិទ្យាល័យ រៀបចំសកម្មភាពជាច្រើន ក្នុងទូទាំងប្រទេស។ ដោយប្រធានបទ៖ “ ខ្ញុំចូលចិត្តនិងខ្ញុំចែករំលែក” ទិវា francophone អន្តរជាតិ

បណ្ដាសកម្មភាពអបអរសាទរទិវា francophone អន្តរជាតិ (VOV)_រំលឹកខួបអនុស្សាវរីយ៍ francophoneអន្តរជាតិ (ថ្ងៃទី២០មិនា) ខុទ្ទកាល័យ អាស៊ី-ប់ាស៊ីហ្វីក នៃអង្គការ francophone អន្តរជាតិ (OIF) បានរួមសហការជាមួយ បណ្ដាក្រសួង ស្ថាប័ន និងមហាវិទ្យាល័យ រៀបចំសកម្មភាពជាច្រើន ក្នុងទូទាំងប្រ ទេស។ ដោយប្រធានបទ៖ “ ខ្ញុំចូលចិត្តនិងខ្ញុំចែករំលែក” ទិវា francophone អន្តរជាតិ បានរៀបចំឡើងនៅប្រទេសនិងតំបន់ជាង៨០ ជាសមាជិករបស់ OIF។ នៅវៀតណាម ពិធីរំលឹកខួបអនុស្សាវរីយ៍ជាផ្លូវការនឹងបានរៀបចំឡើងនៅរដ្ឋធានីហាណូយ។ ដើម្បីជួយជ្រោមជ្រែងទិវា francophone អន្តរជាតិនេះ សកម្មភាពវប្បធម៌ វិចិត្រ សិល្បះជាច្រើន បានប្រព្រឹត្តទៅក្នុងទូទាំងប្រទេស ដូចជា៖ការសម្ដែងរបស់សិល្បករ ប៉ែលហ្ស៊ីក Axelle Red នៅទីក្រុងហាណូយ នាថ្ងៃទី១៨មិនា Can tho នាថ្ងៃទី១៩មិនា) និងទីក្រុងហូជីមិញ (នាថ្ងៃទី២០មិនា)។ កាសែត Le Courrier du Viet Nam ជាកាសែតជាភាសាបារាំងនៅវៀតណាម នៃទីភ្នាក់ងារសារព័ត៌មានវៀតណាម បានបំផុសការប្រឡង៖អ្នកយកព័ត៍មានវ័យ ក្មេង francophone -វៀតណាម លើកទី២ សំរាប់យុវជនវៀតណាមគ្រប់រូបមានអាយុពី១៨ដល់៣៥ឆ្នាំ ចេះនិយាយនិងប្រើប្រាស់ភាសាបារាំង។មជ្ឈមណ្ឌលភាសាបា រាំងតំបន់អាស៊ី-ប៉ាស៊ីហ្វីក បានរៀបចំការប្រឡងសរសេរអក្សរសាស្ត្រអន់ឡាយ លើក ទីពីរដោយប្រធានបទ៖សមភាព ជួយឧបត្ថម្ភ និងសាមគ្គីភាព សំរាប់និស្សិតក្នុង តំបន់ចេះភាសាបារាំង៕
Related







