បន្តសកម្មភាពជួយសង្គ្រាះជនវៀតណាមនៅហ្វីលីពីនក្រោយព្យុះHaiyan
14/11/2013 09:08
(VOVworld)-តាមព័ត៌មានពីស្ថានទូតវៀតណាមប្រចាំ នៅហ្វីលីពីនបានឲ្យដឹងថា ពលរដ្ឋ វៀតណាមនៅ ទីក្រុង Tacloban និងតំបន់ជុំវិញត្រូវរងឥទ្ធិពលដោយព្យុះ Haiyan

ហ្វីលីពីនខំប្រឹងប្រែងជំនះពុះពារផលវិបាកខ្យល់ព្យុះ Haiyan (រូបថតៈdantri.vn) (VOVworld)-តាមព័ត៌មានពីស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីនបានឲ្យដឹងថា ពលរដ្ឋវៀតណាមនៅទីក្រុង Tacloban និងតំបន់ជុំវិញត្រូវរងឥទ្ធិពលដោយព្យុះ Haiyan ត្រូវបានជម្លៀសទៅកាន់ទីក្រុង Ormoc ចំងាយពីទីក្រុង Tacloban 105 គីឡូម៉ែត្រ ដោយសារទីក្រុងនេះមានសុវត្ថិភាព និងងាយស្រួលសម្រាប់ការ ជួយឧប្ថតម្ភជាងទីក្រុង Tacloban។ នាយប់ថ្ងៃទី១៣វិច្ឆិកា មន្ត្រីស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីនបាន បញ្ចូនទំនិញជួយឧបត្ថម្ភទៅកាន់ទីក្រុង Cebu តាមយន្តហោះ និងមកដល់ Ormoc នាថ្ងៃទី១៤វិច្ឆិកាដើម្បីបែងចែកទំនិញជួយសង្រ្គោះជូនដល់ប្រជាជន។ រហូតដល់ ឥឡូវនេះ នៅមិនទាន់មានព័ត៌មានអំពីជនវៀតណាមនៅហ្វីលីពីនស្លាប់ដោយព្យុះ Haiyan ឡើយ៕
Related






