VOV WorldVOV World
បន្តសកម្មភាពនៃសម័យសួរដេញដោលបណ្ដារដ្ឋមន្ត្រីនៅរដ្ឋសភាវៀតណាម
20/11/2013 08:47
តាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃវៀតណាមលោក Nguyen Thai Binhក្នុងរយះពេល៥ឆ្នាំកន្លងមក ចំនួនមន្រ្តីរដ្ឋការ គឺ២៨០ពាន់នាក់ កើន១៥%។
បន្តសកម្មភាពនៃសម័យសួរដេញដោលបណ្ដារដ្ឋមន្ត្រីនៅរដ្ឋសភាវៀតណាម
​​​​​​​​​​​​​​                        រដ្ឋមន្រ្តីក្រសួងមហាផ្ទៃវៀតណាមលោក Nguyen Thai Binh Vovworld- កសាងខឿនរដ្ឋបាលសាធារណះ មានប្រសិទ្ឋភាពក្នុងនោះការបង្រួញក្បាល ម៉ាស៊ីនកម្មាភិបាលមន្រ្តីរដ្ឋការជាការលោតផ្លោះនេះគឺជាការអះអាងរបស់រដ្ឋមន្រ្តីក្រសួង មហាផ្ទៃវៀតណាមលោក Nguyen Thai Binhក្នុងពិធីឆ្លើយការសួដេញញដោលរបស់ សមាជិសមាជិការសភានាព្រឹកថ្ថៃទី២០វិច្ឆិកា។តាមលោកថា៖ក្នុងរយះពេល៥ឆ្នាំកន្លងមក ចំនួនមន្រ្តីរដ្ឋការគឺ២៨០ពាន់នាក់  កើន១៥%។ ចំនួននិយោជិកគឺជាង៣៨០ពាន់នាក់កើន ជិរ២៦%។កំរិតកើនឡើងប្រមូលផ្តុំលើវស័យមួយចំនួនដូចជាថាមពល វិស័យគ្រប់គ្រងដីធ្លី  សមុទ្រ ​ទេសចរណ៍ជា​ដើម។  លោក Nguyen Thai Binhចាត់ទុកថាដើម្បីលើកកំពស់ ប្រសិទ្ឋភាពនៃសកម្មភាពក្នុង ខឿនរដ្ឋបាលសាធារណះយើងត្រូវតែបង្រួញជួរកម្មាភិបាល នេះ។លោកជាត់ទុកថា៖“  ទី១គឺកំណត់ច្បាស់មុខងារកិច្ចការនិមួយៗ​ព្រមទាំងបំពេញ បទដ្ឋានសំរាប់មន្រ្តីរដ្ឋការក៍ដូចជាបទដ្ឋានវាយតំលៃមន្រ្តីរដ្ឋការនិង និយោជិកជារៀងរាល់ ឆ្នាំ។ពីនោះអនុវត្តការគ្រប់គ្រងក្របខ័ណ្ឌឯកភាពពីមជ្ឈឹមដល់តំបន់។ “ក្រៅពីបញ្ហាពោល ខាងលើ លោក រដ្ឋមន្រ្តីNguyen Thai Binhនៅមានការការវាយតំលៃអំពីគុណភាពកម្មាភិបាល និងមន្រ្តីរដ្ឋការទៀតផង៕ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Nguyen Bac Son បានផ្តោតទៅលើការងារគ្រប់គ្រងសារព័ត៌មាន។ (Image: nld.vn) ក្នុងសម័យឆ្លើយការសួរដេញដោលនៅរដ្ឋសភា​ នាថ្ងៃទី ២០ វិច្ឆិកា រដ្ឋមន្ត្រីក្រសួង ព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Nguyen Bac Son បានផ្តោតទៅលើការងារ គ្រប់គ្រងសារព័ត៌មាន។ “ក្នុងការងារគ្រប់គ្រងសារព័ត៌មាននាពេលខាងមុខ​ ក្រសួងនឹងបន្តស្នើឲ្យរដ្ឋាភិបាល ចេញផ្សាយសេចក្តីសម្រេចចិត្តអំពីការគ្រប់គ្រងសារព័ត៌មានប្រកបដោយប្រសិទ្ធភាព ខ្ពស់ជាងទៀតនិងដំណើរការធ្វើវិសោធនកម្មច្បាប់សារព័ត៌មាន។ ក្រសួងនឹងជំរុញខ្លាំង យន្តការផ្តល់ព័ត៌មានឲ្យមជ្ឈដ្ឋានអ្នកសារព័ត៌មានដើម្បីសារព័ត៌មានអាចទទួលបាន ព័ត៌មានឆាប់រហ័រណ៍ ហើយសម្រេចល្អភារកិច្ច របស់ខ្លួន។ ទន្ទឹមនងនោះ យើងនឹង បង្លើនការងារត្រួតពិនិត្យសកម្មភាពសារ ព័ត៌មាន ផងដែរ។” មុននោះ រដ្ឋមន្ត្រី Nguyen Bac Son បានវាយរំលៃចំពោះសុវត្តិភាពលើបណ្ដាញ internet នៅវៀតណាម៕