![]() |
តាមប្រភពព័ត៌មានពីសភាអង់គ្លេសថា លោក Barnier ថ្លែងយ៉ាងដូច្នេះ នាថ្ងៃទី ៣ កញ្ញា។ មន្ត្រី Brussels រូបនេះបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចធ្វើសាមញ្ញបនីយកម្មរាល់បែបបទត្រួតពិនិតចាំបាច់នៅតំបន់ព្រំដែនរវាង អង់គ្លេសនិងអៀរឡង់។ទោះជាយ៉ាងណាក៏ដោយលោកបានក្រើនរំលឹកថាដើម្បីដោះស្រាយជម្លោះនេះតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត កាសែត The Guardian ច្បាប់ចុះផ្សាយថ្ងៃទី ៧ កញ្ញា បានដកស្រង់សំដីរបស់អតីតឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅ EU លោក Ivan Rogers ថោយព្រមានអំពីគ្រោះអាសន្នវិបត្តិ Brexit នឹងកាន់តែកើនឡើងខ្ពស់ បើធៀបនឹងការបាន់ស្មានរបស់ទីផ្សារហិរញ្ញវត្ថុ។ លោករូបនេះបន្តថា អ្នកចរចារបស់ភាគីទាំងពីរអាចជួបវិបត្តិធំ ដែលអាចបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនង ទ្វេភាគីនាពេលខាងមុខ៕




