VOV WorldVOV World
បញ្ហាសមុទ្រខាងកើតគប្បីដោះស្រាយតាមច្បាប់អន្តរជាតិ
13/02/2016 09:30
VOVWORLD_ថ្ងៃទី១២កុម្ភៈ ក្នុងឱកាសបំពេញទស្សន កិច្ចនៅ CANADA រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida​ បានជួបចរចារជាមួយសមភាគី​ប្រទេស ម្ចាស់​ផ្ទះ​លោក Ste’phane Dionនៅក្រុងOttawa។
បញ្ហាសមុទ្រខាងកើតគប្បីដោះស្រាយតាមច្បាប់អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសកាណាដាលោក Ste’phane Dion និងសមភាគីជប៉ុនលោក Fumio Kishida (រូបថត៖The Canadian Press) VOVWORLD_ថ្ងៃទី១២កុម្ភៈ ក្នុងឱកាសបំពេញទស្សនកិច្ចនៅ CANADA រដ្ឋមន្រ្តី ​ការបរទេសជប៉ុនលោក Fumio Kishida​ បានជួបចរចារជាមួយសមភាគី​ប្រទេស ម្ចាស់​ផ្ទះ​លោក Ste’phane Dionនៅក្រុងOttawa។ នៅកិច្ចប្រជុំ រដ្ឋមន្រ្តី​ការបរទេស ទាំង២រូប​បានឯកភាពគ្នាលើបញ្ហាជាច្រើនក្នុងនោះមានការទប់ស្កាត់ការពង្រីក អាវុតនុយក្លេអែរនិងទង្វើកសាងកូនកោះសិប្បនិមិត្តរបស់ចិននៅសមុទ្រខាង កើត។ រដ្ឋមន្រ្តី​ការបរទេស​ទាំង២រូបបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបតិ្តការរួម រវាងជប៉ុននឹង CANADA ចំពោះ​ទង្វើឯកតោភាគីដែលធ្វើឲ្យផ្លាស់ប្ដូរសភាពដើម នោះតំបន់សមុទ្រខាងកើតព្រមទាំងអះអាងថា ជំលោះទាំងអស់ត្រូវតែដោះស្រាយ តាមសន្តិវិធីដោយជៀសវាងការបង្កសម្ពាធនិងគំរាមកំហែង៕