VOV WorldVOV World
បើកពិធីបុណ្យបេតិកភណ្ឌកាហ្វេពិភពលោក​ឆ្នាំ២០២៥
22/12/2025 10:47
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យគងឃ្មោះអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥ នាថ្ងៃទី២១ ខែធ្នូ នៅខេត្តឡាំដុង បានបើកពិធីបុណ្យបេតិកភណ្ឌកាហ្វេពិភពលោកលើកដំបូងជាផ្លូវការ។
បើកពិធីបុណ្យបេតិកភណ្ឌកាហ្វេពិភពលោក​ឆ្នាំ២០២៥
ពិធីបើកពិធីបុណ្យបេតិកភណ្ឌកាហ្វេពិភពលោកឆ្នាំ២០២៥។ រូបថត៖ VOV ពិធីបុណ្យនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ដោយចំណុចស្នូលគឺបរិយាកាសទទួលបទពិសោធន៍បេតិកភណ្ឌកាហ្វេពិភពលោក កន្លែងតាំងពិព័រណ៍ ពិសារកាហ្វេ និងម្ហូបអាហារ រួមជាមួយកម្មវិធីសិល្បៈដូចជា៖ រាត្រីតន្ត្រីកាហ្វេ - ទីក្រុងភ្នំ ពណ៌អាមេរិកខាងត្បូង បុណ្យណូអែល និងការរាប់ថយក្រោយចូលឆ្នាំថ្មីសកល ឆ្នាំ២០២៦។ ថ្លែងនៅក្នុងពិធីនេះ លោក Nguyen Van Loc នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តឡាំដុង បានបញ្ជាក់ថា កាហ្វេមិនត្រឹមតែជាផលិតផលសេដ្ឋកិច្ចសំខាន់ប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃវប្បធម៌ ជាបេតិកភណ្ឌដែលផ្សារភ្ជាប់នឹងប្រវត្តិសាស្ត្រ ជីវភាពរស់នៅ និងអត្តសញ្ញាណរបស់ប្រទេសជាច្រើនទៀតផង។
TAG
VOV/VOVworld/ពិធីបើក/បេតិកភណ្ឌ/កាហ្វេ/ពិភពលោក