កិច្ចប្រជុំនឹងអូសបន្លាយក្នុង រយៈពេល១ថ្ងៃ ដើម្បីពិចារណា ផ្ដល់មតិយោបល់អំពី រចនាសម្ព័ន្ធ សមាសភាព និង បរិមាណបេក្ខជនរបស់បណ្ដាស្ថាប័ន អង្គការ អង្គភាពនៅមជ្ឈឹមនិងមូលដ្ឋាន ដែលត្រូវ បានឧទ្ទេសនាមឈរឈ្មោះជាសមាជិកសភានីតិកាលទី១៥។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅកិច្ចប្រជុំ។
(រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា៖ “ក្នុងឆ្នាំឆ្លូវត្រីស័ក២០២១ ដោយបន្តពង្រីករាល់លទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២០ ក៏ដូចជាភាពជោគជ័យនៃមហាសន្និបាតលើកទី១៣របស់បក្ស គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងបន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សំដៅអនុវត្តយ៉ាងល្អប្រពៃនូវភារកិច្ចដែលបានដាក់ចេញ ជាពិសេសគឺការដឹកនាំការងារបូកសរុបអាណត្តិរដ្ឋសភានីតិកាលទី១៤ ព្រមទាំងសហការរៀបចំប្រកបដោយជោគជ័យនូវការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ផងដែរ”។

នៅកិច្ចប្រជុំនេះដែរ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក៏បានផ្ដល់មតិយោបល់ អំពីរបាយការណ៍ការងារអាណត្តិ២០១៦-២០២១ របស់រដ្ឋាភិបាលនិងរបាយការណ៍បូក សរុបការងារផ្សេងៗទៀតរបស់រដ្ឋសភានីតិកាលទី១៤ផងដែរ៕