បើកសន្និសីទអនឡាញទូទាំងប្រទេស អនុវត្តន៍ការបោះឆ្នោតជ្រើសតាំងសមាជិកសភា នីតិកាលទី១៦
26/02/2026 09:00
(VOVWORLD) - នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានរៀបចំសន្និសីទអនឡាញទូទាំងប្រទេស ដើម្បីអនុវត្តការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់កម្រិតសម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានធ្វើជាអធិបតីនៃសន្និសីទនេះ។

សន្និសីទអនឡាញទូទាំងប្រទេស អនុវត្តន៍ការបោះឆ្នោតជ្រើសតាំងសមាជិកសភា នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ នៅអគាររដ្ឋសភា។ រូបថត៖ Ha Thao/VOV បច្ចុប្បន្ន ប្រទេសទាំងមូលបានបង្កើតគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្តចំនួន ៣៤ គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំចំនួន៣.៣២១ គណៈកម្មការរៀបចំការបោះឆ្នោតសមាជិកសភាចំនួន ១៨២; គណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តចំនួន ៧៤៤ គណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំចំនួន២២.៥៤១ និងក្រុមបោះឆ្នោតចំនួន ៧២.១៩១កន្លែង។ ដោយផ្អែកលើលទ្ធផលនៃសន្និសីទពិគ្រោះយោបល់លើកទីបី នៅថ្ងៃទី១៤ ខែកុម្ភៈ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីសម្រេចចិត្តលេខ ១៥១ ដោយប្រកាសបញ្ជីបេក្ខជនផ្លូវការចំនួន ៨៦៤ រូប ឈរឈ្មោះជាសមាជិកសភា នីតិកាលទី១៦ ក្នុងមណ្ឌលបោះឆ្នោតចំនួន ១៨២។ ថ្លែងសុន្ទរកថាបើកសន្និសីទ លោកស្រី ង្វៀន ធីថាញ់ អនុប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖
TAG
VOV/VOVworld/សន្និសីទអនឡាញ/ការបោះឆ្នោត/សមាជិកសភា/ក្រុមប្រឹក្សាប្រជាជន
Related







