VOV WorldVOV World
ប្រទេសកូរ៉េទាំងពីរឯកភាពរៀបចំកិច្ចប្រជុំគណៈកម្មាធិការរួម
03/09/2013 11:22
ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងនាថ្ងៃទី៣កញ្ញាឲ្យដឹងថាប្រទេសកូរ៉េទាំងពីរបានឯកភាព រៀបចំជំនួបលើកទី២នៃគណៈកម្មាធិការរួមនៃប្រទេសកូរ៉េទាំងពីរ
ប្រទេសកូរ៉េទាំងពីរឯកភាពរៀបចំកិច្ចប្រជុំគណៈកម្មាធិការរួម
មណ្ឌលឧស្សាហកម្មរួម Kaesong (VOVworld)-ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងនាថ្ងៃទី៣កញ្ញាឲ្យដឹងថា កូរ៉េខាង ត្បូងនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េបានឯកភាព រៀបចំជំនួបលើក ទី២នៃគណៈកម្មាធិការរួមនៃប្រទេសកូរ៉េទាំងពីរនាថ្ងៃទី១០ កញ្ញាខាងមុខ សំដៅ ពិភាគ្សាអំពីការបើកឡើងវិញមណ្ឌលឧស្សាហកម្មរួម Kaesong ។ តាមក្រសួងពោល ខាងលើថា ការត្រៀមរៀបចំជំនួបរវាងអនុកម្មា ធិការចំនួន៤ទៀតនឹងប្រព្រឹត្តទៅ ក្នុងសប្តាហ៌នេះ។ គណៈប្រតិភូនៃប្រទេស​ទាំងពីរបានរៀបចំជំនួបលើកដំបូងនាថ្ងៃទី ១កញ្ញានៅ Kaesong ប៉ុន្តែមិន​ឯកភាពបានពេលវេលាបើកឡើងវិញមណ្ឌលឧស្សា ហកម្មរួមនេះឡើយ។ ភាគីទាំងពី អះអាងនូវគោលបំណងបើកឡើងវិញមណ្ឌល ឧស្សាហកម្មរួមនេះយ៉ាងឆាប់ៗ៕