ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំណរគុណចំពោះថ្នាក់ដឹក នាំកូរ៉េខាងជើងលោក Kim Jong-Un

លោក Donald Trump បានសរសេរនៅលើបញ្តាញសម្គម Twitter ផ្ទាល់ខ្លួន ថា "លោក Kim Jong-Un បានប្រកាសថា "ជំនឿទុកចិត្តលើ ប្រធានាធិបតីអាមេរិក លោកលោក Trump មិនផ្លាស់ប្តូរទេ "។ សូមអរគុណលោក Kim Jong-Un ចំពោះប្រការនេះ។យើងនឹងធ្វើការរួមគ្នា»។

រីឯខ្លួនវិញលោក Kim Jong-Un បានថ្លែងមតិទៅកាន់គណៈប្រតិភូកូរ៉េខាង ត្បូងថាលោកនៅតែរក្សាការប្តេជ្ញាយ៉ាងមុតមាំចំពោះការរំលាយនុយក្លេអ៊ែរ បើទោះបីជាកិច្ចចរចារអំពីនុយក្លេអ៊ែរជាមួយអាមេរិកបានជួបការពិបាកក៏ដោយនោះឡើយ។ ក្នុងថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាន ប្រកាសថាប្រទេសកូរ៉េខាងជើងនៅតែមាន ការងារច្រើនដែល ត្រូវធ្វើ ដើម្បីអនុវត្តនូវការ ប្តេជ្ញាដែលលោក Kim Jong-Un ដែលនាំចេញ ជាមួយលោក Donald Trump សំដៅបញ្ចប់ការរំលាយនុយក្លេ អ៊ែរ ផងដែរ៕