VOV WorldVOV World
ប្រធានាធិបតីអាមេរិកលោក Barack Obamaសង្ឃឹមថាអាមេរិកនឹងមានចំណុចលោតផ្លោះក្នុងឆ្នាំ២០១៤
21/12/2013 08:46
(VOVworld)-នាព្រឹកថ្ងៃទី២១ធ្នូ​ប្រធានាធិបតីអាមេរិក លោក Barack Obama បានធ្វើជាអធិបតីភាពសន្និសីទ កាសែតចុងឆ្នាំសំដៅវាយតម្លៃរាល់​សកម្មភាពរបស់ អាមេរិកក្នុងឆ្នាំកន្លងទៅ។
ប្រធានាធិបតីអាមេរិកលោក Barack Obamaសង្ឃឹមថាអាមេរិកនឹងមានចំណុចលោតផ្លោះក្នុងឆ្នាំ២០១៤
ប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថតៈ vov.vn) (VOVworld)-នាព្រឹកថ្ងៃទី២១ធ្នូ​ប្រធានាធិបតីអាមេរិកលោក Barack Obama បាន ធ្វើជាអធិបតីភាពសន្និសីតកាសែតចុងឆ្នាំសំដៅវាយតម្លៃរាល់​សកម្មភាពរបស់ អាមេរិកក្នុងឆ្នាំកន្លងទៅ។ លោក Obama បានចាប់ផ្តើមថ្លែង មតិដោយផ្តល់ព័ត៍ មានយ៉ាងសកម្មអំពីសេដ្ឋកិច្ចអាមេរិក។ លោកសង្កត់ធ្ងន់ថា “ខ្ញុំជឿជាក់យ៉ាងមុត មាំថា ឆ្នាំ២០១៤នឹងជាឆ្នាំលោតផ្លោះសម្រាប់អាមេរិក”។ ប្រធា​នាធិបតីអាមេរិក លោក Obama មានបំណងថា ឆ្នាំ២០១៤គប្បីជាឆ្នាំធ្វើសកម្ម​ភាពដោយលោក ឲ្យដឹងថែមទៀតថា នឹងខំប្រឹងប្រែងជាងទៀតក្នុងបណ្តាឆ្នាំខាងមុខ សំដៅជួយ ស្ថានភាពប្រទេសជាតិស្ថិរភាពជាង ប្រាក់បៀវត្សរបស់ពលករនឹង​បានកែលំអរ និងបង្កើតការងារធ្វើសម្រាប់ប្រជាជន។ ទាក់ទិនដល់ពង្រាង ច្បាប់ ObamaCare លោក Obama អះអាងថា ទោះបីជានៅសេសសល់ បញ្ហាមួយចំនួនលើទំព័រវែប HealthCare.govក្តី ប៉ុន្តែមានមនុស្សជាង១លាន នាក់បានចុះឈ្មោះប័ណ្ណ ធានារ៉ាប់រង់សុខាភិបាលថ្មីក្នុងប៉ុន្មានខែកន្លងទៅ៕