VOV WorldVOV World
ប្រធានាធិបតីអាមេរិកលុបចោលដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ីនិងប៊្រុយណេ
04/10/2013 11:51
(VOVworld) – សេចក្តីសម្រេចនេះមានន័យថា៖ លោក Obama នឹងមិនចូលរូមសន្និសីទកំពូលនៃវេទិការសហ ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅ ឥណ្ឌូណេស៊ីនិងបណ្ដាសន្និសីទនៃ សមាគមបណ្ដា ប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) នៅប្រ៊ុយណេ ទេ។
ប្រធានាធិបតីអាមេរិកលុបចោលដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ីនិងប៊្រុយណេ
ប្រធានាធិបតីអាមេរិក លោក Barack Obama បានលុបចោល ដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ីនិងប៊្រុយណេ។ (Image: Vietnam+) (VOVworld) – ប្រធានាធិបតីអាមេរិក លោក Barack Obama បានលុបចោលដំណើរ ទស្សនកិច្ចនៅឥណ្ឌូណេស៊ីនិងប៊្រុយណេ។ សេចក្តីសម្រេចនេះមានន័យថា៖ លោក Obama នឹងមិនចូលរូមសន្និសីទកំពូលនៃវេទិការសហប្រតិ បត្តិការសេដ្ឋកិច្ចអាស៊ី- ប៉ាស៊ីហ្វិក (APEC) នៅឥណ្ឌូណេស៊ីនិងបណ្ដាសន្និសីទនៃ សមាគមបណ្ដាប្រជាជាតិ អាស៊ី-អាគ្នេយ៍ (អាស៊ាន) នៅប្រ៊ុយណេទេ។ អ្នកនាំពាក្យសេតវិមាន លោក Jay Carney បានសង្កត់ធ្ងន់ថា៖ សេចក្តីសម្រចរបស់ លោក Obama គឺជាផលវិបាកមួយ ទៀតនៃការបញ្ឈប់សកម្មភាពនៃរដ្ឋាភិបាលដែលត្រូវបានភាគីគណៈបក្សសាធា រណៈរដ្ឋនៅសភាជាន់ទាបអាមេរិកបណ្ដាលឡើង។ លោក Jay Carney បានឲ្យដឹង ទៀតថា៖ ប្រធា នាធិបតី Obama មានគោលបំណងបន្តកិច្ចសហប្រតិបត្តិការជាមួយ បណ្ដាសម្ព័ន្ធ មិត្តនិងដៃគូក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកតទៅទៀត ហើយនឹងបំពេញ ទស្សនកិច្ចនៅ តំបន់នេះនាពេលខាងមុខ។ តាមសេតវិមានថា៖ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក John Kerry នឹងទៅបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ីនិងប្រ៊ុយណេ ជំនួសឲ្យប្រធានាធិបតី Obama៕