ប្រធានាធិបតីរុស្សី Vladimir Putin អញ្ជើញមកបំពេញទស្សនៈកិច្ចនៅវៀតណាម
12/11/2013 08:31
(VOVworld)-ប្រធានាធិបតីសហព័ន្ធរុស្សី លោក Vladimir Putin នាថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៣នេះ បានចាប់ផ្ដើម ដំណើរទស្សនៈកិច្ចថ្នាក់រដ្ឋទៅវៀតណាម តាមសេចក្ដី អញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។

ប្រធានាធិបតីសហព័ន្ធរុស្សី លោក Vladimir Putin បានចាប់ផ្ដើមដំណើរទស្សនៈកិច្ចថ្នាក់រដ្ឋនៅវៀតណាមតាមសេចក្ដីអញ្ជើញ របស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (រូបថត: TTXVN) (VOVworld)-ប្រធានាធិបតីសហព័ន្ធរុស្សី លោក Vladimir Putin នាថ្ងៃទី១២ វិច្ឆិកា ឆ្នាំ ២០១៣នេះ បានចាប់ផ្ដើមដំណើរទស្សនៈកិច្ចថ្នាក់រដ្ឋទៅវៀតណាម តាមសេចក្ដី អញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។តាមគំរោង ប្រធានាធិបតី Putin នឹងមានជំនួបសន្ទនាជាមួយប្រធានរដ្ឋ Truong Tan Sangនិងធ្វើកស្សិណសាក្សី ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំង២។លោក Putin ក៍នឹងចូលរួមពិធីបើក”បណ្ដាទិវាវប្បធម៍រុស្សីនៅវៀតណាមឆ្នាំ២០១៣”។នេះជា លើកទី២ ដែលលោក Putin មកបំពេញទស្សនៈកិច្ចនៅវៀតណាមក្នុងតំណែងជា ប្រធានាធិបតី។ដំណើរទស្សនៈកិច្ចនេះសម្ដែងគោលបំណងចង់ជំរុញខ្លាំងជាងទៀត ទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្រ្តលើគ្រប់វិស័យ ដែលវៀតណាម-សហ ព័ន្ធរុស្សីទទួលបាននាឆ្នាំ២០១២។ក្នុងឪកាសនេះ វិទ្យុផ្សាយសំលេងវៀតណាមមានអត្ថបទសរសេរក្រោមចំណងជើង ”ធ្វើឧ្យស៊ីជំរៅថែមទៀតទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្រ្តលើគ្រប់វិស័យ វៀតណាម-រុស្សី”។សូមអញ្ជើញអស់លោកអ្នកនាងតាមដានស្ដាប់បន្ទាប់ពីផ្នែក ព័ត៏មាន៕
Related






