ប្រធានាធិបតីស៊ីរីចេញផ្សាយបទលើកលែងទោស
30/10/2013 11:52
(VOVworld) – ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានចេញផ្សាយ បទលើកលែងទោសចំពោះអ្នកទោស មុនថ្ងៃទី ២៩ តុលា។

ប្រធានាធិបតីស៊ីរី លោក Bashar al-Assad (Image: Vietnam+) (VOVworld) – ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានចេញផ្សាយ បទលើកលែងទោសចំពោះអ្នកទោសមុនថ្ងៃទី ២៩ តុលា។ តាមសេចក្តី សម្រេច ដែលទើបនឹងបានចេញផ្សាយ បណ្ដាមុខសញ្ញាត្រូវបានលើក លែងទោស រួមមាន ជនល្មើសត្រូវបានកំណត់ក្នុងច្បាប់ការតព្វកិច្ចយោធា រាប់ទាំងអ្នកដែលគេចវេសពី កាតព្វកិច្ចយោធា ផងដែរ។ ប៉ន្តែ ទីភ្នាក់ងារ សារព៏ត៌មានស៊ីរី SANA បានឲ្យដឹងថា៖ បទលើកលែងទោសនេះរួមមាន បណ្ដាជនល្មើសផ្សេងៗទៀត ក្រៅពី ជនល្មើសក្នុងជួរកងទ័ព។ កាយវិការ ថ្មីពោលខាងលើបាន ប្រព្រឹត្តទៅ ក្នុងកាលៈទេសៈ ភាគីនានានៅស៊ីរីកំពុង ត្រៀមរៀបចំឲ្យសន្និសីទ សន្តិភាពអន្តរជាតិអំពីស៊ីរី ឬហៅថា៖ សន្និសីទ ទីក្រុង Geneva លើកទី ២ ដែល គ្រោងនឹងត្រូវបានរៀបចំឡើង នាពាក់ កណ្ដាលខែ វិច្ឆិការ៕
Related
More




