VOV WorldVOV World
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងអំពាវនាវបង្កើនការប្រុងប្រយ័ត្នយោធានិងធានាសុវត្ថភាពសំរាប់ប្រជាពលរដ្ឋ
10/03/2017 11:13
(VOVworld) – នាថ្ងៃទី ១០ មិនា ប្រធានាធិបតីស្តីទីកូរ៉េ ខាងត្បូង លោក Hwang Kyo-ahn បានអំពាវនាវឲ្យរដ្ឋាភិ បាលបង្កើនការប្រុងប្រយ័ត្នយោធានិងធានាសន្តិសុខ សំរាប់ប្រជាពលរដ្ឋ។
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងអំពាវនាវបង្កើនការប្រុងប្រយ័ត្នយោធានិងធានាសុវត្ថភាពសំរាប់ប្រជាពលរដ្ឋ
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងអំពាវនាវបង្កើនការប្រុងប្រយ័ត្នយោធានិងធានាសុវត្ថភាពសំរាប់ប្រជាពលរដ្ឋ (VNA) (VOVworld) – នាថ្ងៃទី ១០ មិនា ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Hwang  Kyo-ahn បានអំពាវនាវឲ្យរដ្ឋាភិបាលបង្កើនការប្រុងប្រយ័ត្នយោធានិងធានា សន្តិសុខសំរាប់ប្រជាពលរដ្ឋ។ ក្នុងការចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារ ជាតិ លោក  Han Min-koo ប្រធានាធិបតីស្តីទី លោក Hwang Kyo-ahn បានស្នើ ឲ្យកងទ័ពរក្សាស្ថានភាពប្រុងប្រយ័ត្ននៅកំរិតខ្ពស់ក្នុងកាលៈទេសៈដែលប្រទេស កូរ៉េខាងជើងអាចប្រព្រឹត្តង្វើបង្ករឿងហេតុ។ ទន្ទឹមនឹងនោះ លោក Hwang ក៏បាន  ចេញបទបញ្ជាសំរាប់រដ្ឋមន្ត្រីមហាផ្ទៃនៃប្រទេសនេះបង្កើនរាល់ការខំប្រឹងប្រែង ជៀសវាងការប៉ះទង្គិចក្នុងការធ្វើបាតុកម្មលើវិថីទាក់ទិនដល់សាលក្រមរបស់តុលា ការរដ្ឋធម្មនុញ្ញស្តីពីបណ្តេញចេញពីតំណែងរបស់ប្រធានាធិបតីលោកស្រី Park Geun-hye ក៏ដូចជា ការផ្សព្វផ្សាយព័ត៌មានខុសឆ្គងដែលអាចធ្វើឲ្យស្ថាន ភាព អាក្រក់ទៅៗ។ ប្រធានាធិបតីស្តីទីក៏បានបញ្ជាណែនាំរដ្ឋមន្ត្រីការបរទេស លោក Yung Bung-se បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិកនិងប្រទេសដៃ គូនា នាក្នុងការដោះស្រាយភារកិច្ចការទូតដើម្បីធ្វើឲ្យសហគមន៍អន្តរជាតិយល់ ច្បាស់ លាស់អំពីគោលនយោបាយកិច្ចការបរទេសរបស់កូរ៉េខាងត្បូងគឹមិនប្រែ ប្រួល បន្ទាប់ពីលោកស្រី Park Geun-hye ត្រូវបានបណ្តេញចេញពីដំណែងនោះ៕