VOV WorldVOV World
ប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមទៅបំពេញការងារនៅកោះ LY SON
19/07/2014 08:14
(VOV)_ក្នុងដំណើរទៅទស្សនារូបសណ្ឋានដាំឪឡឹក ដាំខ្ទឹមសរ នៅ​ស្រុកកោះ Ly Son នាព្រឹកថ្ងៃទី ១៩ កក្កដា ​សមាជិកការិយាល័យ​នយោបាយ ​
ប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមទៅបំពេញការងារនៅកោះ LY SON
ប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមទៅបំពេញការងារនៅកោះ LY SON(VOV) (VOV)_ក្នុងដំណើរទៅទស្សនារូបសណ្ឋានដាំឪឡឹក ដាំខ្ទឹមសរ នៅ​ស្រុកកោះ  Ly Son នាព្រឹកថ្ងៃទី ១៩ កក្កដា ​សមាជិកការិយាល័យ​នយោបាយ ​និងជាប្រធាន គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានលើក ទឹកចិត្តប្រជាកសិករបន្តឆ្លងកាត់លើការលំបាក ដើម្បីពង្រឹង​និង​ពង្រីក​ពាណិជ្ជ សញ្ញាខ្ទឹមស Ly Son ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងជួបសំណះ​សំណាល​ជាមួយអ្នក នេសាទ លោក Nguyen Thien Nhan បានលើកទឹកចិត្តប្រជាជន​ត្រូវនឹងនរចិត្ត ជឿ ជាក់ទៅ លើបណ្ដាគោលនយោបាយរបស់បក្ស រដ្ឋ ក្នុងការ​ជួយឧបត្ថម្ភប្រជាជន ទៅនេសាទ នៅឆ្ងាយឆ្នេរសមុទ្រ ពិសេសគឺកញ្ចប់ឥណទានចំនួន១៦លានលានដុង  ដើម្បីតំឡើងនាវា និងជួសជុលនាវា។ ​ លោក Nguyen Thien Nhan បានអះអាងថា៖           “ រដ្ឋអោយខ្ចីទុនដើម្បីតំឡើងនាវា ខ្ចីទុនដើម្បីធ្វើអាជីវកម្ម រដ្ឋទិញការធានា​រ៉ាប់រង់អោយនាវា និងអ្នកនេសាទ និងបណ្ដុះបណ្ដាលដោយឥតគិតថ្លៃទៀតផង។ រីឯ អ្នកនេសាទត្រូវរួមកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីតំឡើងនាវា។ ថ្ងៃនេះ ក្រុមការ ងារ នៃរណសិរ្យមាតុភូមិវៀតណាមបានមកដល់ទីនេះដើម្បីប្រគល់ខ្ទង់ទឹក​ប្រាក់របស់ ជនរួមជាតិក្នុងទូទាំងប្រទេស សំរាប់ប៉ូលីសសមុទ្រ កងកម្លាំងត្រួតពិនិត្យនិងគ្រប់ គ្រងនេសាទ និងសំរាប់អ្នកនេសាទទៀតផង៕”