ប្រធានរដ្ឋចិនចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក
23/09/2015 10:26
(VOVworld) - នារសៀលថ្ងៃទី ២២ កញ្ញ តាមម៉ោងតំបន់ ប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញទៅបំពេញ ទស្សនកិច្ចថ្នាក់រដ្ឋនៅអាមេរិកតាមសេចក្តីអញ្ជើញរបស់ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Barack Obama។
ប្រធានរដ្ឋចិនចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក (Image: VNA) (VOVworld) - នារសៀលថ្ងៃទី ២២ កញ្ញ តាមម៉ោងតំបន់ ប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅអាមេរិកតាមសេចក្តី អញ្ជើញរបស់ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Barack Obama។ តាមគំរោង ក្នុងរយៈពេលស្នាក់នៅអាមេរិក លោក Xi Jinping នឹងថ្លែងសន្ទរកថាខាងគោល នយោបាយស្តីពីទំនាក់ទំនងរវាងចិននិងអាមេរិកហើយដំណើរការចរចារជាមួយ មជ្ឈដ្ឋានថ្នាក់ដឹកនាំអង្គភាពអាជីវកម្មអាមេរិកក្រោមការធ្វើអធីបតីរបស់អតីត រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Henry Paulson។ បន្ទាប់មកទៀត លោក Xi Jinping នឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីជួបសន្ទនាកំពូលជាមួយប្រធានាធិបតី Barack Obama។ ទន្ទឹមនឹងនោះ លោក Xi Jinping នឹងទៅទស្សនា ទីស្នាក់ការ របស់ អ.ប.ប. នៅទីក្រុង New York ហើយចូលរួមរាល់សន្និសីទជាន់ខ្ពស់រំលឹក ខួបលើកទី ៧០ ទិវាបង្កើតអង្គការនេះ ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៨ កញ្ញា ផងដែរ៕
Related






