ប្រធានរដ្ឋចិនមានគោលបំណងសហប្រតិបត្តិការជាមួយអាមេរិក
23/09/2015 10:23
(VOVworld) – បន្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋជាលើកដំបូង នៅសហរដ្ឋអាមេរិកក្នុងឋានៈប្រធានរដ្ឋចិនតាមសេចក្តី អញ្ជើញរបស់ប្រធានាធិបតីប្រទេសម្ចាសផ្ទះ លោក Barack Obama នាថ្ងៃទី ២២ កញ្ញា ប្រធានរដ្ឋចិន លោក Xi Jinping មានបទសន្ទរកថានៅទីក្រុង Seattle ភាគខាងលិចអាមេរិក។
ប្រធានរដ្ឋចិនមានគោលបំណងសហប្រតិបត្តិការជាមួយអាមេរិក (Image: VNA) (VOVworld) – បន្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋជាលើកដំបូងនៅសហរដ្ឋអាមេរិក ក្នុងឋានៈប្រធានរដ្ឋចិនតាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីប្រទេសម្ចាសផ្ទះ លោក Barack Obama នាថ្ងៃទី ២២ កញ្ញា ប្រធានរដ្ឋចិន លោក Xi Jinping មាន បទសន្ទរកថានៅទីក្រុង Seattle ភាគខាងលិចអាមេរិក។ ក្នុងនោះ លោក Xi Jinping បានលើកឡើងចំនុចចំនួន ៤ ស្តីពីការអភិវឌ្ឍន៍ទំនាក់ទំនងរវាងមហាអំណាច ចិននិងអាមេរិកតាមរូបសណ្ឋានថ្មី ព្រមទាំង ចាត់ទុកថា៖ ប្រទេសទាំងពីរគប្បី យល់ដ៏ត្រឹមត្រូវនូវគោលដៅយុទ្ធសាស្ត្ររបស់ខ្លួនបង្កើនកិច្ចសហប្រតិបត្តិកា ជាមួយគ្នាដោះស្រាយការខ្វែងគំនិតឲ្យសមស្របនិងសកម្មក៏ដូចជាជំរុញការ ជួបប្រាស្រ័យប្រជាជនផងដែរ។ លោក Xi Jinping ក៏បានសូមឲ្យបង្កើនការយោគ យល់គ្នានិងកាត់បន្ថយការសងស័យក្នុងទំនាក់ទំនងចិន-អាមេរិកហើយវាយតំ លៃថា៖ ការខ្វែងគំនិតអាចនាំទៅដល់គ្រោះមហន្តរាយ។ ស្តីពីទំនាក់ទំនងពាណិ ជ្ជកម្ម លោក Xi Jinping បានឲ្យដឹងថា៖ អាមេរិកនិងចិនត្រូវសម្រេចកិច្ចព្រមព្រៀង ពាណិជ្ជកម្មវិនិយោគទ្វេភាគីមានគុណភាពខ្ពស់ឲ្យបានឆាប់រហ័ស។ ក្រៅពីនោះ លោក Xi Jinping ក៏បានប្រឆាំងជំទាស់គោលនយោបាយមើលស្រាលការប្រកួត ប្រជែងនិងសង្គ្រាមរូបីយវត្ថុព្រមទាំងសន្យាមិនបញ្ចុះតំលៃរបស់ប្រាក់យ័នដើម្បី ជំរុញការនាំចេញ ទៀងផង៕
Related






