ប្រធានរដ្ឋបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ទីក្រុងហូជីមិញ។
23/06/2012 08:44
VOV-នាព្រឹកថ្ងៃទី២៣មិថុនា ប្រធានរដ្ឋវៀតណាម Truong Tan Sang និងសមាជិកសភាក្រុមទី១មណ្ឌល ទីក្រុងហូជីមិញបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ជាង២០០នាក់នខ័ណ្ឌទី៤។

ប្រធានរដ្ឋបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ទីក្រុងហូជីមិញ។ VOV-នាព្រឹកថ្ងៃទី២៣មិថុនា ប្រធានរដ្ឋវៀតណាម Truong Tan Sang និង សមាជិកសភាក្រុមទី១មណ្ឌលទីក្រុងហូជីមិញបានជួបប្រាស្រ័យជាមួយអ្នក បោះឆ្នោតជាង២០០នាក់នខ័ណ្ឌទី៤។ បណ្ដាសមាជិកសភាបានរាយការណ៍ ជាមួយអ្នកបោះឆ្នោតអំពីលទ្ធផលសម័យប្រជុំលើកទី៣រដ្ឋសភានិតិកាលទី ១៣កន្លងទៅ។ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា៖ “បញ្ហាសំខាន់គឺយើងត្រូវរក្សាឲ្យបានបញ្ហាទប់ស្កាត់អតិផរណា១ខ្ទង់។ នាបច្ចុប្បន្នមានស្ថានភាព១គឺអតិផរណាកំពុងថយចុះ១ខ្ទង់ប៉ុន្តែបានលេច ចេញ ផលិតកម្មជួបការលំបាក។ ដោះស្រាយឲ្យបានគឺត្រូវរក្សាការទប់ស្កាត់ អតិផរណាផង និងរក្សាកំណើនសមស្របផងមិនទុកឲ្យអតិផរណាកើនត ទៅទៀត។ ប៉ុន្តែទន្ទឹមនឹងនោះត្រូវមានដំណោះស្រាយទាន់ពេលវេលាដើម្បី កែលំអរ ដើម្បីដោះស្រាយស្ថានភាពផ្អាក់ខានផលិតកម្មដូចនាបច្ចុប្បន្ន។” អ្នកបោះឆ្នោតខ័ណ្ឌទី៤ បានវាយតំលៃខ្ពស់កម្មវិធីស្ថិរភាពតំលៃរបស់រដ្ឋាភិបាលដែលត្រូវបានសម័យប្រជុំលើកទី៣រដ្ឋសភានីតិកាលទី១៣អនុម័ត្ត ទន្ទឹមនឹង នោះស្នើររដ្ឋាភិបាលជំរុញថែមទៀតការងារដោះស្រាយស្ថានភាពខ្វះបន្ទប់នៅ មន្ទីពេទ្យស្ថានភាពខ្វះគ្រូបង្រៀននៅសាលារៀន៕
Related
More




