ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិក្នុងពិធី - រូបថត៖ Doan Tan/TTXVN |
ក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា៖ ដោយមានទីតាំងអំណោយ ផលដែលស្ថិតនៅចន្លោះទន្លេ Tien ទន្លេ Hau និងនៅតែជាមជ្ឈមណ្ឌលនៃតំបន់ដីសណ្ដទន្លេ Cuu Long ហើយមានការផ្លាស់ប្ដូរ គួរឲ្យចាប់អារម្មណ៍ក្នុងប៉ុន្មានឆ្នាំ កន្លងមក នេះ តាមនោះ ខេត្ត Vinh Long ចាំបាច់ត្រូវប្រមូលផ្តុំនិងប្រើប្រាស់ធនធានទាំងអស់ ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍកាន់ តែរឹងមាំ ស្របតាមសក្តានុពល និងគុណសម្បត្តិរបស់ខេត្ត។ ទន្ទឹមនឹងនោះ ទទួលមរតក ថែរក្សា និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងតំបន់; ពង្រឹងការធានាការពារជាតិ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពង្រឹងប្រសិទ្ធភាពកិច្ចការបរទេស ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសហគមន៍អន្តរជាតិ ជាក់ស្តែងនិងមានប្រសិទ្ធភាព។
មុននោះ នារសៀលថ្ងៃដដែល នៅទីក្រុង Vinh Long ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធអតីតប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី លោក Pham Hung និងអតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Vo Van Kiet; ទៅសួរសុខទុក្ខនិងជូនអំណោយដល់វីរៈអ្នកម្តាយវៀតណាមក្នុងតំបន់ផងដែរ៕





